(ស៊ុយអែត)៖ សហព័ន្ធកីឡាវាយកូនបាល់លើតុអន្តរជាតិ (ITTF) និងសមាគមវាយកីឡាវាយកូនបាល់លើតុស៊ុយអែត បានបញ្ជាក់នៅថ្ងៃពុធនេះថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់លើតុ ITTF Swedish International Open ឆ្នាំ២០២០ នឹងមិនធ្វើឡើងនោះទេ ដោយសារតែការរីករាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ព្រឹត្តិការណ៍កីឡានេះគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីក្រុង Helsingborg ប្រទេសស៊ុយអែត។ ប៉ុន្តែវាត្រូវបានលុបចោលវិញ ដោយសារតែការរឹតបន្តឹងថ្មី ត្រូវបានអនុវត្ត ដោយទីភ្នាក់ងារសុខភាពសាធារណៈស៊ុយអែត ដោយសារតែចំនួនករណីឆ្លង កំពុងកើនឡើង នៅទូទាំងប្រទេសស៊ុយអែត និងតំបន់អឺរ៉ុប៕