(ភ្នំពេញ)៖ មហាជនសង្កេតឃើញថា សឹងតែគ្រប់បទចម្រៀងទៅហើយ ដែលត្រូវបានបង្ហោះក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra មិនទាន់បានមួយខែស្រួលបួលផង សុទ្ធតែមានចំនួនអ្នកចូលទស្សនា ច្រើនលានដងទៅហើយ។ ទន្ទឹមគ្នានេះ ងាកមក MV ចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «បងប្អូនយើងទេ» វិញ គិតរហូតមកទល់នឹងពេលនេះ គឺមានចំនួនអ្នកចូលទស្សនា ជាង៤លានដងឯណោះ ខណៈនេះជាចំនួនមួយច្រើនគួរឲ្យគត់សម្គាល់។

MV ចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ក្រោមចំណងជើងថា «បងប្អូនយើងទេ» ត្រូវបានបញ្ចេញក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ហើយបើគិតមកទល់នឹង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះវិញ គឺមានចំនួនអ្នកចូលទស្សនាយ៉ាងកប់ពពក រហូតដល់ទៅ ៤,៥៧៤,៩៦៥ ដង។ ចំនួននេះ ស្ទើរតែលែងជារឿងភ្ញាក់ផ្អើលទៅហើយ ចំពោះតារាចម្រៀង តន់ ច័ន្ទសីម៉ា ព្រោះកន្លងមកមានចម្រៀងរបស់នាង ជាច្រើនបទមកហើយ ដែលទទួលបានអ្នកចូលទស្សនាច្រើនបែបនេះ។

កត្តានេះបានសបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេង តន់ ច័ន្ទសីម៉ា កាន់តែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈទស្សនិកជនភាគច្រើន សុទ្ធតែលានមាត់ថា នាងមានសមត្ថភាពពិសេស អាចបត់បែនបានគ្រប់ប្រភេទចម្រៀង ជាមួយសំឡេងមានទឹកដមពីរោះរណ្តំ។

ចង់ដឹងថាបទ «បងប្អូនយើងទេ» ពីរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយសណ្ដាប់ទាំងអស់គ្នា៖