(សិង្ហបុរី)៖ ក្រុមហ៊ុន Huawei បានចេញផ្សាយការប្រជុំអំពី HUAWEI CLOUD ជាមួយនឹងឧបករណ៍បច្ចេកវិទ្យា CLOUD ( Device Cloud) ដោយបានបង្ហាញគ្រប់ស្ថាន ភាពទាំងមូល ដើម្បីប្រើប្រាស់ជាដំណោះស្រាយក្នុងការធ្វើសន្និសីទសកល តាមវីដេអូដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់នៅអាស៊ីប៉ាស៊ីហ្វិក។

ការប្រគល់ពានរង្វាន់លើដំណោះស្រាយរួមបញ្ចូលគ្នារវាងឧបករណ៍បច្ចេកវិទ្យា និង Cloud (Device-Cloud Synergy Solution) បានធ្វើឡើងនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០
ដែលមានសមាជិកចូលរួមរហូតដល់១,០០០នាក់ ក្នុងពេលតែមួយតាមរយៈប្រព័ន្ធអិនធឺណេត មកពីគ្រប់ស្ថានីយ៍និងឧបករណ៍បច្ចេកវិទ្យាទាំងអស់។

កិច្ចប្រជុំ HUAWEI CLOUD បានកំណត់ឡើងវិញនូវបទពិសោធន៍នៃការធ្វើសន្និសីទឌីជីថល ជាមួយនឹងកិច្ចសហការលើគ្រប់ស្ថានការណ៍ទាំងអស់លើកម្មវិធីឧស្សាហកម្ម ជាច្រើនចាប់តាំងពីកម្មវិធីហិរញ្ញវត្ថុឌីជីថល, កម្មវិធីព័ត៌មានឱសថ (Telemedicine) និងកម្មវិធីការអប់រំឆ្លាតវៃ ដល់រដ្ឋាភិបាលឌីជីថល និងនៅមានជាច្រើនទៀត។

លោក Daniel Zhou អគ្គនាយកនៃ Cloud & AI នៅ Huawei APAC មានប្រសាស៍ថា ដោយផ្តោតលើបទពិសោធន៍នៃការប្រជុំស្តីពីបដិវត្តន៍បច្ចេកវិទ្យា, HUAWEI CLOUD ចង់បង្កើតឱ្យមានការទំនាក់ទំនងពីចម្ងាយ ដែលមានភាពល្អឥតខ្ចោះដូចជាការប្រាស្រ័យទាក់ទងទល់មុខគ្នាដូច្នេះដែរ។ ដើម្បីសំរេចគោលដៅនេះនឹងបន្ដវិនិយោគ លើសមត្ថភាពសំលេង និងវីដេអូស្នូលដើម្បីសំរួលដល់ការធ្វើកិច្ចសហប្រតិបត្តិការ ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រតិបត្តិការ និងបង្កើនល្បឿនក្នុងការសំរេចចិត្ត។

ដោយសារសុវត្ថិភាពនៃទិន្នន័យកាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ សម្រាប់កិច្ចសហការពីចម្ងាយ, កិច្ចប្រជុំ HUAWEI CLOUD បានផ្តល់នូវការការពារ ទូលំទូលាយ សម្រាប់ Cloud និងឧបករណ៍ដំណើរការ។ ការចែកចាយនិងការបញ្ជូនទិន្នន័យត្រូវបានគាំពារដោយដំណើរការដ៏មានទំនុកចិត្តចាប់តាំងពីការរចនា, ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ ក្រោមការត្រួតពិនិត្យដំណើរការយ៉ាងម៉ត់ចត់រហូតដល់ការប្រតិបត្តិការ និងការគ្រប់គ្រងតាមដានទិន្នន័យ (O&M)។ វាធានានូវអធិបតេយ្យភាពនៃទិន្នន័យ ជាមួយនឹងកន្លែងផ្ទុកទិន្នន័យដាច់ដោយឡែក និងការបំលែងជាកូត AES265 នៃព័ត៌មានទំនាក់ទំនង និងការថតចំលងការប្រជុំ។

នៅក្នុងទីផ្សារសព្វថ្ងៃដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ការប្រជុំលក្ខណៈប្រពៃណីបានចាកចេញឆ្ងាយ ហើយការកើនឡើងនៃកិច្ចប្រជុំតាមរយៈCloud សម្រាប់កិច្ច សហប្រតិបត្តិការដែលកំពុងដំណើរការដើម្បីពិភាក្សាអំពីគំនិតថ្មីៗ, ធ្វើការសម្រេចចិត្តឆាប់រហ័ស និងអនុវត្តតាមក្នុងល្បឿនលឿនបំផុត។ ដោយសារអាជីវកម្ម ធ្វើដំណើការ នៅលើទីផ្សារដែលមានការរំខានខ្លាំងដូច្នេះហើយ ទើបកិច្ចប្រជុំ HUAWEI CLOUD បង្កើតនូវលទ្ធភាពថ្មីជាច្រើន ជាមួយនឹងបច្ចេកវិទ្យាដែលជាភស្តុតាងនាពេលអនាគត ដែលនឹងនាំឱ្យមានកម្រិតទំនាក់ទំនង និងសហប្រតិបត្តិការថ្មីជាច្រើនទៀត។

ជាមួយនឹងបច្ចេកវិទ្យារួមបញ្ចូលគ្នារវាងឧបករណ៍បច្ចេកវិទ្យា និងCloud, ដំណោះស្រាយអាចជួយឱ្យមានការចែករំលែក និងផ្ទេរទិន្នន័យដោយគ្រាន់តែចុចមួយដងនៅលើ កុំព្យូទ័រ, ទូរស័ព្ទដៃ, Tablets បន្ទប់ប្រជុំនិងទូរទស្សន៍ឆ្លាតវៃទាំងអស់។ វាជាការគាំទ្រការដាក់បញ្ចាំងឥតខ្សែយ៉ាងលឿននៃឯកសារសម្លេង និងវីដេអូ ដែលទទួល បានលទ្ធផលល្អបំផុត។

ជាការរចនាឡើងសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការសហការប្រកបដោយភាពវាងវៃកិច្ចប្រជុំ HUAWEI CLOUD ផ្តល់នូវបទពិសោធន៍ ការប្រជុំដែលមានកំរិតរូបភាព Ultra-HD មានស្ថេរភាព និងភាពរលូន ហើយមានសុវត្ថិភាពនិងអាចទុកចិត្តបាន។ ជាការងាយស្រួលក្នុងការគ្រប់គ្រងជាមួយ នឹងការ គ្រប់គ្រងឆ្លាតវៃតែសាមញ្ញ វាផ្តល់ជូននូវ APIs បើកចំហរយ៉ាងពេញលេញដែលរួមបញ្ចូលយ៉ាងងាយស្រួល ជាមួយនឹងកម្មវិធីភាគីទីបី និងវេទិកាគេហទំព័រ អំណោយផលដល់ការប្រជុំ Cloud ដោយគ្រាន់តែចុចតែមួយដង ដើម្បីភាពងាយស្រួលក្នុងដំណើរការកិច្ចសហការ៕