(ភ្នំពេញ)៖ យោងតាមស្ថាប័ន Counterpoint ដែលបានបង្ហាញនូវរបាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកល សម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនលក់របស់ realme ក្នុងទីផ្សារសកល មានចំនួនរហូតដល់ជាង៥០លានគ្រឿងត្រឹមតែរយៈពេល ៩ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) និងបានក្លាយជាម៉ាក ស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿនជាងគេក្នុងពិភពលោក។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ចំនួនលក់មានចំនួន ១៤,៨០០,០០០គ្រឿង បង្កើតនូវកំណត់ត្រាថ្មី ហើយ realme ក៏បានបន្តជាប់ជាក្រុមហ៊ុនដែលមានការរីកចម្រើន លឿនជាងគេ ក្នុងពិភពលោករយៈពេល៤ត្រីមាសជាប់គ្នា និងជាប់ចំណាត់ថ្នាក់ទី៧ក្នុងពិភពលោក។ រហូតមកដល់ត្រីមាសទី២ ឆ្នាំ២០២០ realme បានជាប់ចំណាត់ថ្នាក់ កំពូលទី៤នៅកម្ពុជា ហើយសម្រាប់ត្រីមាសទី៣នេះកំពុងទន្ទឹមរង់ចាំ។

ដោយគោរពតាមស្មារតី ឆ្ពោះទៅមុខ realmeនៅតែបន្តនាំយកនូវផលិតផលដែលមានមុខងារអស្ចារ្យ ការរចនាពេញនិយម និងមានគុណភាពខ្ពស់ដល់អ្នកប្រើប្រាស់ វ័យក្មេងជុំវិញពិភពលោក និងបង្កើតនូវការរស់នៅឆ្លាតវៃបែបពេញនិយម។ ជាមួយនឹងយុទ្ធសាស្រ្ត«ស្មាតហ្វូន+AIoT» realme បាននាំមុខក្នុងការបង្កើតនូវផលិតផល ជាច្រើនចាប់តាំងពីលំដាប់ថវិកា រហូតដល់លំដាប់ Flagship ដោយមានការរចនា និងគ្រឿងបំពាក់មានគុណភាពល្អជាងក្នុងជួរតម្លៃដូចគ្នា ដែលអាចឱ្យអ្នកប្រើប្រាស់ វ័យក្មេងជុំវិញពិភពលោកអាចទទួលបានបទពិសោធន៍ការរស់នៅដែលមានស្តង់ដារខ្ពស់។

នៅក្នុងទីផ្សារកម្ពុជា realme បាននាំមកដំបូងគេនូវស្មាតហ្វូន realme X50 Pro ម៉ូឌែល 5G ដំបូងគេសម្រាប់ជួរតម្លៃដូចគ្នា realme 7 Pro មានការសាកលឿនបំផុត 65W SuperDart ដែលមានជួរតម្លៃ$350-$400 និង realme 7i ស្មាតហ្វូនទីមួយក្នុងជួរតម្លៃ $250 ដែលមានកាមេរ៉ា4 គ្រាប់64MP ហើយនៅថ្ងៃទី១០ ខែវិច្ឆិកានេះ នឹងមាននាំ មកស្មាតហ្វូនលំដាប់ថវិកាថ្មី realme C15 ម៉ូឌែលទីមួយ ដែលមានថាមពលថ្មធំ 6000mAh និងការសាក18W។

ការបង្កើនល្បឿនក្នុងការរៀបចំឧករណ៍ AIoT realme ប្រកាន់នូវយុទ្ធសាស្រ្តផលិតផល «1+4+N» មានស្មាតហ្វូនជាស្នូល ដែលអាចភ្ជាប់ជាមួយនឹងទូរទស្សន៍ កាស នាឡិកា និងបាសបំពងសម្លេងគ្របដណ្តប់នូវរាល់ការប្រើប្រាស់លក្ខណៈបុគ្គល គ្រួសារ និងការធ្វើដំណើរ។ នៅក្នុងឆ្នាំនេះ realme នឹងដាក់ចេញនូវផលិតផល AIoT 50 ម៉ូឌែលជុំវិញពិភពលោក និងបន្តធ្វើឱ្យការរស់នៅរបស់យុវវ័យកាន់តែប្រសើរឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា នៅក្នុងទីផ្សារកម្ពុជានឹងមានការដាក់ប្រកាសនូវនាឡិកាឆ្លាតវៃ Watch S ដែលអាចកាន់ថ្មបានយូរបំផុត សូមទន្ទឹមរង់ចាំទាំងអស់គ្នា។

ក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយមវ័យក្មេងមួយ realme បានបន្តជ្រើសយកការពេញនិយមរបស់យុវវ័យ មកបង្ហាញពីនូវបុគ្គលិកលក្ខណៈរបស់ខ្លួនឯង និងសាក ល្បងបន្ត សហការជាមួយអ្នកច្នៃម៉ូដដ៏ល្បីក្នុងពិភពលោក និងអ្នកល្បីៗក្នុងវិស័យជាច្រើនទៀត បង្កើតនូវផលិតផលពេញនិយមជាច្រើន រួមគ្នាជាមួយយុវវ័យ ជុំវិញពិភពលោក បង្កើតនូវម៉ាកបច្ចេកវិទ្យាពេញនិយមជាមួយគ្នា។

កន្លងមក realmeជឿជាក់ថា ការកែប្រែពិភពលោក គឺមិនមានការបែកចែកអ្វីនោះទេ ហើយចំនួនលក់៥០លានគ្រឿង ក៏តំណាងឱ្យការជឿជាក់ និងគាំទ្ររបស់អតិថិជន ៥០លាននាក់ជុំវិញពិភពលោក។ ដើម្បីជាការអរគុណដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ realme មានគម្រោងនឹងបើកនូវ realme store ដំបូងគេនៅកម្ពុជាដើម្បីផ្តល់ជូន អតិថិជននូវបទពិសោធន៍សាកល្បង និងមជ្ឈមណ្ឌលសេវាកម្មជួសជុលមួយដែលកាន់តែប្រសើរ ។ នាពេលអនាគត realme នឹងបន្តឆ្ពោះទៅមុខក្លាយជា ផលិតផល បច្ចេកវិទ្យា ជម្រើសទីមួយរបស់យុវវ័យកាន់តែច្រើន និងបន្តក្លាយជាក្រុមហ៊ុនកំពូលទាំង៦ ក្លាយជាអ្នកដឹកនាំក្នុងឧស្សាហកម្មនេះ៕