(ភ្នំពេញ)៖ ក្រុមហ៊ុន VARMANKH CO., LTD កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នក នូវបទពិសោធន៍ថ្មី ជាមួយនឹងម៉ូតនាឡិកាដ៏ពិសេស និងទាន់សម័យជាច្រើនម៉ូតទៀត របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះហើយ!។

គួរឲ្យកត់សម្គាល់ថា ក្រោយពីហាងនាឡិកាដៃ នេះត្រូវបានបង្កើតឡើងជាង ១ឆ្នាំមកហើយ ដែលមានទីតាំងនៅលើវិថីកម្ពុជាក្រោម «វ៉ាមែន» បានទទួលសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជន ជាហេតុនាំឲ្យ ហាងនាឡិកាដៃ វ៉ាមែន Varman បន្ត ធ្វើការអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័ស មកកាន់សាខាទី២ នាចុងឆ្នាំ ២០២០ នេះ។

«វ៉ាមែន» ជាម៉ាកឡិកាដៃ ដែលមានការទទួលស្គាល់កម្មសិទ្ធិបញ្ញាច្បាស់លាស់ ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលេខចុះបញ្ជី KH/73254/19 ចុះនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងមក ហើយវ៉ាមែន (Varman) គឺជាក្រុមហ៊ុននាឡិកាដៃ របស់កូនខ្មែរមួយរូប ដែលមានការតាំងចិត្តខ្ពស់ ក្នុងការបង្កើត គំរូរចនាបទថ្មី បែបសិល្ប: រស់រវើក និងពោរពេញទៅដោយគុណភាពខ្ពស់ ពីប្រទេសជឿនលឿននានា ក្នុងសកលលោក។

លោក ជុន សីហា ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន VARMANKH CO., LTD បានថ្លែងថា «ម៉ាកយីហោ Varman នេះតំណាងឲ្យភាព រឹងមាំ និង អង់អាចក្លាហាន ដូចជាពាក្យខ្មែរថា វរ័ន្ម ដែលមានន័យថា អាវក្រោះផងដែរ។ យើងពិតជាមានកិត្តិយសខ្លាំងណាស់ ដោយបានសហការបង្កើតប្រេនមួយនេះឡើង ដើម្បីចែករំលែកនូវផលិតផល ប្រកបដោយគុណភាពខ្ពស់ មានរចនាបទទំនើប និងតម្លៃសមរម្យ ទៅកាន់អតិថិជន នៅក្នុងប្រទេសកម្ពុជា»។ ជាមួយនឹងបេសកកម្មរបស់យើងគឺ «បន្តរស្វែងរកអ្វីដែលថ្មី ព្យាយាមអភិវឌ្ឍន៍គុណភាព និងការចនាពីមួយជំនាន់ទៅមួយជំនាន់ ឲ្យកាន់តែមានភាពទាក់ទាញ និងរឹងមាំរហូតដល់ឈានទៅរក ការផលិតម៉ាស៊ីនដោយខ្លួនឯងបាន ជាពិសេសនឹងនាំយកកិត្យានុភាពស្នាដៃខ្មែរ ទៅកាន់ពិភពលោក»។

គួរបញ្ជាក់ថា រាល់ម៉ូតនាឡិកាដៃទាំងអស់ ត្រូវបានរចនាឡើងដោយស្នាដៃកូនខ្មែរ សម្រាប់សង្វាក់ផលិតកម្ម និងគ្រឿងម៉ាស៊ីនត្រូវបាននាំចូលពីបរទេសដូចជា ប្រទេសជប៉ុន និង ស្វីស ដែលមានគុណភាពខ្ពស់ គ្រប់ម៉ូតរបស់ Varman ត្រូវបានផលិតឡើងពីតួរស្ទែនលែសស្ទៀល (Stainless Steel) ដែលជាប្រភេទលោហៈដែលមិនចេះច្រែះ ឬកាន់ស្នឹមទោះបីប្រើយូរប៉ុណ្ណាក៏ដោយ អាចការពារជម្រាបទឹកបានចាប់ពី៥០ រហូតដល់ ១០០ម៉ែត កញ្ចក់ជាប្រភេទកញ្ចក់ (Sapphire Crystal) ដែលធន់នឹងការឆ្កូតក្នុងកំរឹតខ្ពស់ ជាពិសេសគ្រប់នាឡិការបស់ Varman មានប័ណ្ណធានាចាប់ពី១ឆ្នាំឡើងទៅ។

យោងតាមការថ្លែងរបស់លោក ជុន សីហា ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក៏នឹងមានគម្រោង ចែកចាយនូវគម្រោង ហ្វ្រេនឆាយ វ៉ាមែន(Varman) នៅក្នុងទីផ្សារនាឡិកាដៃកម្ពុជា នាពេលខាងមុខនេះផងដែរ ដែលនេះជាដំណឹងល្អមួយ សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ ក្នុងវិស័យអាជីរកម្មមួយនេះ។

លើសពីនេះទៅទៀត ក្នុងឱកាសបើកដំណើរការរបស់ វ៉ាមែន Varman នាពេលឆាប់ៗនេះ ក៏មានជា កម្មវិធីពិសេសៗ និងប្រូម៉ូសិនជាច្រើន ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំតាមដាន ព័ត៌មានបន្ថែម និងថ្មីៗ នៅលើគេហទំព័រហ្វេសប៊ុករបស់ Varman Watches ផ្ទាល់ តាមរយៈទំព័រ Facebook ខាងក្រោម៖
https://www.facebook.com/VarmanWatches/
សម្រាប់ទីតាំងនៃសាខាទី២ នេះយើងខ្ញុំនឹងធ្វើការជម្រាបជូនដំណឹង ក្នុងពេលឆាប់ៗខាងមុខនេះ។
លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៦៧ ៣៥ ៣៦ ៣៧/ ០៩៧៧ ៣៥ ៣៦ ៣៧/ ០៦១ ៣៥ ៣៦ ៣៧៕