(ញូយ៉ក)៖ បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla បានក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់ និងរកប្រាក់ចំណេញបានច្រើនបំផុតមួយ នៅលើពិភពលោក ប៉ុន្តែមុនបានដូចសព្វថ្ងៃក្រុមហ៊ុននេះក៏ធ្លាប់ប្រឈមនឹងការត្រូវក្ស័យធនផងដែរ។ នេះបើតាមការដកស្រង់ការផ្សាញចេញពី CNN នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Elon Musk ដែលជាស្ថានិកនិងជានាយកប្រតិបត្តិរបស់ Tesla ក្នុងសប្តាហ៍នេះបានបង្ហោះសារលើ Twitter ថា កាលមួយនោះ ក្រុមហ៊ុនផលិតរថយន្តរបស់លោក ខ្វះតែមួយខែទៀតប៉ុណ្ណោះគឺត្រូវបង្ខំចិត្តប្រកាសក្ស័យធនបាត់ទៅហើយ នៅពេលដែល Tesla ជួបឧបសគ្គខ្លាំងក្នុងការនាំយករថយន្ត Model 3 ទៅកាន់ទីផ្សារ ខណៈបច្ចុប្បន្នវាជារថយន្តលក់ដាច់បំផុតរបស់ Tesla។

គួរជម្រាបថា ឥឡូវទុក្ខលំបាករបស់ក្រុមហ៊ុន Tesla ហាក់ជារឿងកន្លងហួសឆ្ងាយទៅហើយ ដោយស្ថានភាពហិរញ្ញវត្ថុរបស់ Tesla មានភាពប្រសើរឡើងជាខ្លាំង៕