(ភ្នំពេញ)៖ ការជ្រើសរើសវិនិយោគលើវិស័យអប់រំដ៏ត្រូវត្រឹមអាចកើតមានបានលុះត្រាតែបានជ្រើសរើសនូវជំនាញ ដែលមានទីផ្សារការងារអំណោចផលខ្ពស់ រួមជាមួយ ថ្នាលបណ្ដុះបណ្ដាលដែលប្រកបដោយគុណភាព គុណវុឌ្ឍិ និងការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ ជ្រើសរើសការសិក្សានៅវិទ្យាស្ថានខេមអេដនិងទទួល បានជំនាញមួយយ៉ាងពិតប្រាកដ ហើយអ្វីដែលពិសេសនោះសិក្សាបរិញ្ញាបត្រមួយនៅវិទ្យាស្ថានខេមអេដ នឹងទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ។

ជាមួយគ្នានេះដែរ វិទ្យាស្ថានខេមអេដប៊ីហ្សនេស្សស្គូល ជាវិទ្យាស្ថានមួយដែលបណ្ដុះបណ្ដាលទៅលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានការទទួលស្គាល់ ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល គឺជាវិទ្យាស្ថានតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួល បានការទទួលស្គាល់ពីសមាគមគណនេយ្យករជំនាញ (ACCA) នៅចក្រភពអង់គ្លេស ព្រមទាំងមានការទទួលស្គាល់ពីវិទ្យាស្ថាន CFA នៅសហរដ្ឋអាមេរិក និងការទទួលស្គាល់ជាអន្តរជាតិជាច្រើនទៀតដូចជា ការគ្រប់គ្រងតាមស្ដង់ដារ ISO និង AUN ជាដើម។

ទន្ទឹមនឹងនេះដែរការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ នៅវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល សិស្សានុសិស្ស និងអាណាព្យាបាល នឹងទទួលបាន អ្វីដែលពិសេស និងលើសពីការរំពឹងទុកដូចជា៖

* ទី១៖ ការសិក្សាក្នុងរយៈពេល ៤ឆ្នាំ ប៉ុន្តែនិស្សិតនឹងទទួលបាននូវសញ្ញាបត្រពីរក្នុងពេលតែមួយ រួមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដែលទទួល ស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) ពីចក្រភពអង់គ្លេស ដែលទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោក។

* ទី២៖ ការបណ្ដុះបណ្ដាលត្រូវបានផ្អែកលើស្ដង់ដារគណនេយ្យ IFRS និងបំពេញតាមតម្រូវការអប់រំ IFAC ដែលជាហេតុធ្វើឱ្យនិស្សិតដែលបញ្ចប់ការសិក្សា ឬកំពុងសិក្សា អាចបន្តការសិក្សានៅក្រៅប្រទេសដោយងាយស្រួល និងមានភាពរលូនល្អ។

* ទី៣៖ ការបណ្ដុះបណ្ដាលដោយសាស្រ្តាចារ្យដែលមានទាំងបទពិសោធន៍ និងជំនាញច្បាស់លាស់ មកពីបណ្ដាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងហុងកុងជាដើម។ រាល់សាស្រ្តាចារ្យទាំងអស់ត្រូវជ្រើសរើស និងវាយតម្លៃលើការបង្រៀនតាំងពីពេលចាប់ផ្ដើមសិក្សា រហូតដល់ពេល បញ្ចប់ថ្នាក់សិក្សានីមួយៗ ដើម្បីធានាឱ្យបានថា រាល់ការបណ្ដុះបណ្ដាលទាំងអស់គឺប្រកបដោយគុណភាពខ្ពស់។

* ទី៤៖ ការសិក្សាដោយផ្តោតលើទ្រឹស្ដីអនុវត្ត និងជំនាញច្បាស់លាស់ រួមជាមួយការដកស្រង់នូវបទពិសោធន៍ជាក់ស្ដែងតាមរយៈការចូលរួមក្លឹបសិក្សា និងការ ទស្សនៈកិច្ចទៅកាន់បណ្ដាក្រុមហ៊ុនផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស បានធ្វើឱ្យនិស្សិតជាច្រើនទទួលបានទាំងចំណេះដឹង ជំនាញ និងបទពិសោធន៍ច្បាស់លាស់។

* ទី៥៖ ការសិក្សាលើថ្នាក់បរិញ្ញាបត្រជំនាញមួយ តែនិស្សិតអាចបម្រើការងារបានច្រើនប្រភេទដូចជា៖ គណនេយ្យករ ហិរញ្ញិក សវនករ អ្នកគ្រប់គ្រងអាជីវកម្ម អ្នកគ្រប់គ្រង ស្តុក មន្រ្តីផ្នែកពន្ធដារ អ្នកវិភាគអាជីវកម្ម និងការវិនិយោគ ព្រមទាំងផ្នែកផ្សេងៗជាច្រើនទៀត។ រួមជាមួយវិទ្យាស្ថានខេមអេដ បានផ្ដល់នូវផ្នែកជួយរកការងារ ជូននិស្សិតទាំងអស់ និស្សិតកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកការងារតាមក្តីស្រមៃរបស់ខ្លួន។

ជាមួយគ្នានេះ វិទ្យាស្ថានក៏មានការផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្សគ្រប់រូប សម្រាប់និទ្ទេស A, B, C លើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ឬភាសាខ្មែរ។ សិស្សានុសិស្សអាចមកចុះឈ្មោះប្រឡងយកអាហារូបករណ៍ ដោយមិនបាច់រងចាំរហូតដល់ប្រឡងសញ្ញាបត្រទុតិយភូមិរួចរាល់។

ដូច្នេះប្រសិនបើអ្នកកំពុងគិតអំពីកន្លែងសម្រាប់ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់របស់អ្នក វិទ្យាស្ថានខេមអេដ គឺជាកន្លែងដ៏ល្អបំផុតដើម្បីចាប់ផ្តើម។ ចុះឈ្មោះនៅថ្ងៃនេះ រ ហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 986 522 / 012 618 988 ៕