(ភ្នំពេញ)៖ ដោយមើលឃើញថា ប្រទេសកម្ពុជា បានរងឥទ្ធិពលខ្យល់ព្យុះនៃតំបន់ត្រូពិច បណ្តាលឱ្យមានទឹកជំនន់កើតឡើងធ្វើឱ្យប្រជាពលរដ្ឋត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ជាច្រើនគ្រួសារនោះ ក្រុមហ៊ុន R & F ប្រផឹធី ខេមបូឌា (R&F Properties Cambodia) ដែលជាក្រុមហ៊ុនអចលទ្រព្យ លើគម្រោងលំនៅដ្ឋានតាមបែបស្ដង់ដារ អន្តរជាតិ បានសហការជាមួយព្រះនាងតូច នរោត្តម ជេនណា ចែករំលែកនូវក្តីស្រលាញ់ជូនដល់ប្រជាពលរដ្ឋតាមរយៈការចែកនូវជំនួយសប្បុរសធម៌ជូនពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ នៅរាជធានីភ្នំពេញ ដែលអំណោយទាំងនោះពិតជាបានបង្ហាញពីសេចក្ដីស្រឡាញ់ក្នុងការទប់ទល់នឹងទឹកជំនន់ ពីក្រុមហ៊ុន R & F ប្រផឹធី ខេមបូឌា។

នៅក្នុងពិធីចែកអំណោយកាលពីចុងខែមុននេះលោក Xu Wen Shui អគ្គនាយកក្រុមហ៊ុន បុរី អ &អេហ្វ គ្រុបកម្ពុជា ចូលរួមជាមួយព្រះនាងតូច នរោត្តម ជេនណា ដែលជាព្រះរាជទូតតំណាងក្រុមហ៊ុន បានចូលរួមកម្មវិធីបរិច្ចាគ និងចែកចាយសម្ភារៈនៅទីតាំងគម្រោងបុរី អ&អេហ្វ។ ព្រះនាងតូចជេនណា បានធ្វើការចែកជូននូវសម្ភារៈ ដល់ប្រជាជនដែលកំពុងរងគ្រោះជាការលើកទឹកចិត្ត នឹងចែករំលែកការលំបាកជាមួយគ្នាផងដែរ។

នៅពេលរសៀលថ្ងៃដដែលនោះ កម្មវិធីបរិច្ចាគសប្បុរសធម៌បានធ្វើដំណើរមកដល់ជួបប្រជាជនរងគ្រោះផ្ទាល់ ដែលស្ថិតនៅទីតាំងក្រុងតាខ្មែរ។ ក្រុមហ៊ុន អ &អេហ្វ គ្រុបកម្ពុជា ជាមួយគ្នាអង្គការមិនរកប្រាក់ចំណេញកម្ពុជា បានធ្វើការចែកសម្ភារៈទៅដល់ប្រជាជនក្នុងតំបន់ដែលកំពុងរងគ្រោះក្នុងនោះរួមមាន អង្ករ នំ មីកញ្ចប់ និងត្រីខ ជាដើម។ ព្រះនាងតូចជេនណា ក៏បានច្រៀងសម្រាប់ប្រជាជនដែលកំពុងរងគ្រោះឱ្យមានសង្ឃឹម ក្នុងការបង្ហាញនូវការយកចិត្តទុកដាក់ដល់ប្រជាជនដែលរងគ្រោះ។

នៅក្នុងកម្មវិធីបរិច្ចាគសប្បុរសធម៌ដល់តំបន់គ្រោះ Krousar Thmey Takhmaoនោះ លោកអគ្គនាយក Xu Wen Shui បានលើកឡើងថា ចាប់តាំងពីការកើតឡើងនៃគ្រោះ ទឹកជំនន់នេះក្រុមហ៊ុន អ & អេហ្វ គ្រុបកម្ពុជា មានការព្រួយបារម្ភខ្លាំងណាស់អំពីការអភិវឌ្ឍន៍នៃកិច្ចការនេះដឹងច្បាស់អំពី បេសកកម្មនៃសហគ្រាសសង្គមសំខាន់នឹងមិន ដែលភ្លេចនូវការទទួលខុសត្រូវក្នុងនាមជាសហគ្រាសចិន ដូច្នេះក្រុមហ៊ុន អ & អេហ្វ គ្រុបកម្ពុជា ឆ្លើយតបយ៉ាងសកម្មចំពោះការអំពាវនាវរបស់រដ្ឋាភិបាលក្នុងការរៀបចំ កម្មវិធីបរិច្ចាគសប្បុរសធម៌នេះ ដើម្បីចូលរួមចំណែកចែករំលែកការលំបាករបស់ប្រជាជន ដែលរងគ្រោះទឹកជំនន់។

ក្នុងការបង្កើតជីវិភាពរស់នៅកាន់តែប្រសើរ ក្រុមហ៊ុន អ & អេហ្វ មិនដែលភ្លេចពីគោលដៅដំបូង ធ្វើជាអ្នកអភិវឌ្ឍន៍ថ្នាក់ទីមួយលំដាប់អន្តរជាតិក្រុមហ៊ុន អ & អេហ្វ គ្រុប បានបង្កើតមិត្តភាពជ្រាលជ្រៅជាមួយប្រទេសកម្ពុជា និងប្រជាជនរស់នៅលើដីនេះនិងចាប់ផ្ដើមពីធ្វើការវិនិយោគក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ ក្រុងភ្នំពេញ ក៏ដូចជាជម្រុញមិត្តភាពខ្មែរចិន ឲ្យកាន់តែស៊ីជម្រៅជាងមុនផងដែរ។

សូមបញ្ជាក់ថា គម្រោងបុរី អ&អេហ្វ បាននឹងកំពុងសាងសង់ ស្របពេលជាមួយនិងការរីកចម្រើនយ៉ាងឆាប់រហ័ស និងការរស់នៅបែបទាន់សម័យក្នុងរាជធានីភ្នំពេញ។ គម្រោងបុរី អ&អេហ្វ មានចម្ងាយប្រមាណ ៣០នាទីពីអាកាសយានដ្ឋាន ដោយសងខាងអមដោយផ្សារទំនើបរបស់ក្រុមហ៊ុនប៉េង ហួត គ្រុប ដែលគ្រោងនិងបើក ដំណើរការក្នុងឆ្នាំ២០២១ខាងមុខនេះ។ នៅក្បែរគម្រោងបុរីនេះផងដែរ រួមមាន ទាំងសាលាអន្តរជាតិ ISPP និងមន្ទីរពេទ្យទី១មិត្តភាពកម្ពុជា-ចិន។

គម្រោងបុរី អ&អេហ្វ មានសួនច្បារឯកជនដែលមានផ្ទៃដីសរុប ៣ម៉ឺនម៉ែត្រការ៉េ តាមគំរូសួនមួយទឹក៣ ដែលតុបតែងឡើងជាពិសេស ជាមួយ ទេសភាពសួនច្បារធម្មជាតិ និងបឹងដែលមានទឹកថ្លាស្អាត ។ អាងហែលទឹកស្ដង់ដារអន្តរជាតិដែលមានទំហំ 50x20ម៉ែត្រ កន្លែងកំសាន្ត ដែលមានទំហំរហូតដល់ទៅ ២៧០០ម៉ែត្រការ៉េ ចំណតឡាន ខ្នាត 1:0.8 និងកន្លែងរក្សារថយន្តឯកជនក្រោមដី ដែលមានការធានាសុវត្ថិភាព។

ដោយស្ថិតនៅទីតាំងដ៏ល្អឯកអមដោយភាពអ៊ូរអរនៃរាជធានីភ្នំពេញ ក៏ដូចជាការវិវឌ្ឍទៅជាលំនៅដ្ឋាន ដែលមានការរៀបចំបែបប្រណិតៗ និងបំពេញតម្រូវការតាមបែប អន្តរជាតិ គម្រោងបុរី អ&អេហ្វ នឹងក្លាយខ្លួនទៅជាគំរូលំនៅដ្ឋានអមដោយសួនធម្មជាតិស្ដង់ដារអន្តរជាតិប្រចាំនៅរាជធានីភ្នំពេញ ហើយនាំមកនូវការរស់នៅមួយ ដែលប្រកបដោយផាសុកភាព និងទាន់សម័យ៕