(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធវ័យក្មេង Phil Foden ត្រូវបានលោក Gareth Southgate កោះចូលជម្រើសជាតិអង់គ្លេសត្រៀមលេង ៣ប្រកួតក្នុងខែវិច្ឆិកានេះ ស្របពេលដែល Mason Greenwood របស់ក្លិប Manchester United បន្តគ្មានឈ្មោះដដែល។

ខ្សែបម្រើវ័យក្មេងដែលបានកំពុងប្រកបអាជីពនៃក្លិបក្នុងស្រុក Manchester United ក៏បានបង្ហាញខ្លួនឲ្យក្រុមតោកំណាចផងដែរ ពេលអង់គ្លេសប៉ះអ៉ីស្លង់នៅ UEFA Nations League នាខែកញ្ញា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ដូចគ្នានោះដែរ ខ្សែប្រយុទ្ធ Danny Ings របស់ក្លិប Southampton ដែលទើបកោះហៅចូលជម្រើសជាតិឆ្នាំ២០២០ នេះ និងខ្សែបម្រើ Kalvin Phillips ត្រូវបានខកខានទៅវិញ ដោយសារបញ្ហារបួស និង Reece James របស់តោខៀវ Chelsea បន្តមានឈ្មោះ ក្រោយរួចបម្រាមការក្រហមពេលអង់គ្លេសប្រកួតទល់នឹងដាណឺម៉ាក។

សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អង់គ្លេសនឹងលេង ៣ប្រកួតទល់នឹងសាធារណរដ្ឋអៀរឡង់ ប៊ែលហ្សិក និងអ៉ីស្លង់ក្នុងពានរង្វាន់អឺរ៉ុប UEFA Nations League 2020-2021៕