(រីយ៉ាត)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត បានច្រានចោលរាល់ការរិះគន់ជាច្រើន ចំពោះគម្រោងធ្វើឡើងនៃព្រឹត្តិការណ៍ប្រកួតប្រណាំងរថយន្ត Formula 1 Grand Prix 2021 ជាលើកទី១ ដែលនឹងចាប់ផ្តើមឡើងនាទីក្រុង Jeddah ស្របពេលគេយល់ថា ការព្រមព្រៀងនេះអាចមានរយៈពេល ១០ឆ្នាំ។

ចក្រភពអារ៉ាប់នឹងត្រូវបានរាប់បញ្ចូលទៅក្នុងប្រក្រតិទិនការប្រកួត Formula 1 នៅឆ្នាំក្រោយ ជាមួយនឹងការប្រកួតនៅឯទីក្រុង Jeddah នាពេលយប់ ដែលជាផ្នែកមួយក្នុងនាមជាដៃគូរយៈពេលវែងនៃព្រឹត្តិការណ៍ Formula 1។ រដ្ឋមន្រ្តីផ្នែកកីឡាព្រះអង្គម្ចាស់ Abdulaziz bin Turki Al Faisal បានលើកឡើងដែរថា «ការប្រណាំងនេះ ជាការឆ្លុះបញ្ចាំងល្អមួយសម្រាប់ប្រទេសនៅប្លុកអារ៉ាប់»

ព្រឹត្តិការណ៍នេះត្រូវបានអង្គការលើកលែងទោសអន្តរជាតិ Amnesty International បាននិយាយថា ចំពោះយុទ្ធនាការនេះ នឹងត្រូវបានអារ៉ាប៊ីសាអូឌីត ប្រើប្រាស់ដើម្បីបិទបាំងការរំលោភបំពានសិទ្ធិមនុស្សតែប៉ុណ្ណោះ នៅពេលដែលការប្រកួតអាចនឹងធ្វើឡើងនាខែវិច្ឆិកា ឆ្នាំ២០២១ ជុំវិញភាពវិជ្ជមាន គ្រាដែលការិះគន់នេះក៏ធ្លាប់បានកើតឡើងចំពោះព្រឹត្តិការណ៍ Formula 1 នៅប្រទេសបារ៉ែន អាស៊ែបៃហ្សង់ រុស្ស៊ី ទីក្រុងអាប៊ូដាប៊ី និងនៅប្រទេសចិនផងដែរ៕