(ភ្នំពេញ)៖ បទចម្រៀង «ភូមិខ្ញុំ Update» របស់ផលិតកម្ម Galaxy Navatra រៀបរាប់ពីទិដ្ឋភាពពិត នៃការរស់នៅរបស់ប្រជាជនខ្មែរពីអតីតកាល និងបច្ចុប្បន្នកាល ដែលជាស្នាដៃនិពន្ធដោយកញ្ញា តន់ ច័ន្ទសីម៉ា និពន្ធជូនកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ច្រៀងយ៉ាងពីរោះនោះ បច្ចុប្បន្ននេះកំពុងផ្ទុះការគាំទ្រខ្លាំង ដោយមិននឹកស្មានដល់ និងមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ១ខែ នៅក្នុងបណ្ដាញយូធូប។

បទចម្រៀងខាងលើនេះ កាលពីចេញភ្លាមៗ មានមហាជនមួយចំនួន មិនពេញចិត្តនឹងការផ្ដល់ឲ្យអ្នកនិពន្ធវ័យក្មេង តន់ ច័ន្ទសីម៉ា និពន្ធជូនរៀមច្បងលោក ព្រាប សុវត្ថិ ត្បិតអី សីម៉ា នាងនៅក្មេងខ្ចីពេក ប៉ុន្តែបច្ចុប្បន្នបទចម្រៀងមួយទនេះ កំពុងតែផ្ទុះខ្លាំង ដោយមិននឹកស្មានដល់ ព្រោះមានអ្នកចូលទស្សនាជិត៨លានដង ក្នុងរយៈពេលតែ ១ខែប៉ុណ្ណោះ។

ជុំវិញភាពជោគជ័យនេះ តន់ ច័ន្ទសីម៉ា ក៏បានបង្ហាញលើផេកផ្លូវការរបស់នាងថា «ភូមិខ្ញុំ Update ជាកានិពន្ធរបស់នាងខ្ញុំ ហើយកំពុងតែផ្ទុះខ្លាំង និងនាំមុខគេនៅក្នុងខែនេះ មានអ្នកទស្សនាជិត៨លានដង នៅក្នុងបណ្ដាញយូធូប»

សូមបញ្ជាក់ថា បទ «ភូមិខ្ញុំ Update» ដឹកនាំសម្ដែងដោយ Jonathan និពន្ធ Melody និងទំនុកច្រៀងដោយ តន់ ច័ន្ទសីម៉ា, និពន្ធបទភ្លេង Numen, ថតដោយ ភួង សុភារិន កែពណ៌ដោយ Tim Pek។ ផ្អែកតាមរបាយការណ៍ពីផលិតកម្ម Galaxy Navatra បច្ចុប្បន្នបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ១បទនេះ បានក្លាយជាបទចម្រៀង ដែលមានអ្នកចូលទស្សនាច្រើនជាងគេ ក្នុងខែនេះ របស់ផលិតកម្ម Galaxy Navatra៕