(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្គ្រីនផាណែល ខេមបូឌា បាននាំចូលផលិផលក្តារបន្ទះមានគុណភាពល្អពីប្រទេសថៃ ដើម្បីបំពេញតម្រូវការជូនអតិថិជនក្នុងការតុបតែងលម្អគេហដ្ឋាន ការរចនាលម្អក្នុង-ក្រៅនៅតាមអគារ ការិយាល័យ ឬធ្វើជាគ្រឿងសង្ហារឹមនានាជាដើម។ វត្តមានរបស់ក្រុមហ៊ុនដ៏ធំមួយនេះ ហាក់កំពុងបើកទំព័រសោភ័ណភាពថ្មីបែបស៉ីវិល័យ លើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។

ផលិផលក្តារបន្ទះទាំងនេះ ត្រូវបានក្រុមហ៊ុន ហ្គ្រីនផាណែល ខេមបូឌា ធានាថាមានគុណភាពស្របតាមស្តង់ដាអន្តរជាតិ រីឯផ្ទៃពណ៌ពោរពេញដោយប្រណីតភាពគួរជាទីពេញចិត្ត។

ជាការពិតណាស់ អតិថិជនជាច្រើនតែងតែមានការព្រួយបារម្ភចំពោះសោភ័ណភាពក្នុង-ក្រៅនៃគេហដ្ឋាន ខុនដូ អាផាតមិន បុរី ទីស្នាក់ការ ការិយាល័យ ឬសំណង់អគាររបស់ខ្លួន និងពិចារណាយ៉ាងហ្មត់ចត់បំផុតចំពោះការជ្រើសរើសយកក្តារដែលមានគុណភាពល្អ ដើម្បីយកមកតុបតែងរចនាលម្អ ឬកែច្នៃធ្វើគ្រឿងសង្ហារឹម តុ ទូ គ្រែ ក្នុងគម្រោងស្ថាបត្យកម្មរបស់ខ្លួន។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់អតិថិជន ក្រុមហ៊ុន ហ្គ្រីនផាណែល ខេមបូឌា បានណែនាំអំពីផលិតផលក្តារបន្ទះដែលមានគុណភាពខ្ពស់ និងរចនារំលេចឡើងជាមួយនឹងផ្ទៃពណ៌ជាច្រើនជម្រើសសម្រាប់លោកអ្នក។

លក្ខណពិសេសនៃក្តារអ៊ុតរបស់ក្រុមហ៊ុន ហ្គ្រីនផាណែល ខេមបូឌា មាន៖
* សាច់ឈើខាងក្នុង ហាប់ណែន រឹងមាំ
* ការពារសំណើមបានល្អ
* ផ្ទៃពណ៌ខាងលើ រចនាឡើងដូចទៅនឹងសាច់ឈើពិតៗ
* មិនងាយឆ្កូត មិនរបកហើបចេញពីសាច់ក្តារ
* កាន់ពណ៌បានយូរ
* ងាយស្រួលកាត់ដំឡើង និងសម្អាតបានយ៉ាងឆាប់រហ័ស
* មិនមានក្លិនឆួល ដែលធ្វើឱ្យក្រហាយភ្នែក និងប៉ះពាល់ដល់សុខភាព។

ក្រុមហ៊ុន ហ្គ្រីនផាណែល ខេមបូឌា នឹងនាំលោកអ្នកទៅកាន់ការរស់នៅជាមួយភាពស៊ីវិល័យក្នុងលំនៅដ្ឋានរបស់លោកអ្នក ដោយបំពាក់ជាមួយការតុបតែងគ្រឿងសង្ហារឹម ដែលភ្ជាប់ជាមួយប្រភេទក្តារប្រកបដោយគុណភាពខ្ពស់៕

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ 086 888 399 / 017 806 399 / 093 352 935