(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រុមហ៊ុន LM Car បានរៀបចំពិធីសម្ពោធទទួលរថយន្តម៉ាក HONG H5 ដែលជាម៉ាករថយន្តប្រណិតមួយរបស់ប្រទេសចិន ដើម្បីបង្ហាញពីការចូលទីផ្សាររថយន្តកម្ពុជាជាផ្លូវការរបស់ HONG QI ដែលពិធីនេះបានធ្វើឡើងនៅសាលពិពរណ៍រថយន្ត មីងយ៉ាងគួរ ត្រេឌីង ឯ.ក ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមហ៊ុនរថយន្ត មីងយ៉ាង អន្តរជាតិបានទទួលសិទ្ធិចែកចាយផ្តាច់មុខលក់រថយន្ត HONG QI H5 ។ រថយន្តលើកដំបូងនាំចូលមកប្រទេសកម្ពុជា មានចំនួនជាង ២០គ្រឿង ដែលមានម៉ូតផ្សេងៗ ហើយរថយន្ត HONG QI H5 ចំនួន ៥គ្រឿងត្រូវបានប្រគល់ទៅកាន់ក្រុមហ៊ុន LM Car ដែលជាសេវាកម្មដឹកអ្នកដំណើរឈានមុខគេនៅប្រទេសកម្ពុជា។

លោក Wei Xinming នាយកក្រុមហ៊ុនរថយន្តមីងយ៉ាង អន្តរជាតិបានឱ្យដឹងថា ក្រុមហ៊ុន HONG QI ជាម៉ាករថយន្តប្រណីតមួយរបស់ប្រទេសចិន។ កិច្ចសហប្រតិបត្តិការលើរថយន្តប្រណីត HONG QI H5 រវាងក្រុមហ៊ុនរថយន្តមីងយ៉ាងអន្តរជាតិ និងក្រុមហ៊ុន LM Car ដែលមានប៉ាណាមុខរូបរាងដូចទឹកជ្រោះធ្លាក់។ រាងមានប្រវែងវែង និងការរចនាផ្ទៃកោងមានម៉ូតទាន់សម័យបច្ចេកវិទ្យាទំនើប និងឆ្លុះបញ្ចាំងពីកម្រិតខ្ពស់ និងភាពអស្ចារ្យរបស់រថយន្ត HONG QI។

លោក Wei សង្ឃឹមថា តាមរយៈពិធីប្រគល់រថយន្ត HONG QI H5 នេះ នឹងកសាងឡើងជាកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់ម៉ាករថយន្ត HONG QI បន្ថែមទៀត ហើយនឹងនាំមកនូវបទពិសោធន៍ល្អឯក សម្រាប់ម៉ាករថយន្តនាំចូលមកប្រជាជនកម្ពុជា។

នៅក្នុងពិធីប្រគល់នេះ លោកស្រី Su Yanling ដែលជាប្រធានផ្នែកទីផ្សារនៃ LM Car បានឱ្យដឹងដែរថា LM Car ក៏ជាវេទិកាសេវាកម្មដឹកអ្នកដំណើរមួយ ដែលបានដាក់ចេញឱ្យប្រើប្រាស់នៅខែសីហា ឆ្នាំ២០១៩ ក្នុងប្រទេសកម្ពុជា។

LMCar ផ្តោតសំខាន់ទៅលើការជ្រើសរើសម៉ាករថយន្ត និងការជ្រើសរើសអ្នកបើកបរដោយខ្លួនឯង។ ចាប់តាំងពីពេលនោះមក LM Car បានបម្រើអ្នកដំណើរជិត ២០ម៉ឺននាក់ ហើយបានទទួលការពេញចិត្តពីអ្នកដំណើរដែលបានប្រើសេវាកម្មនេះ។

ការជ្រើសរើស HONG QI H5 លើកនេះគឺដោយសារតែការជឿទុកចិត្តលើម៉ាករថយន្តចិនប្រភេទមួយនេះ ហើយម្យ៉ាងវិញទៀតរថយន្តប្រភេទមួយនេះមានបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ព្រមជាមួយផាសុកភាពសម្រាប់អ្នកអង្គុយ។

លោកស្រីបន្តថា LM Car គឺជាវេទិកាបើកចំហមួយ ហើយស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយម៉ាករថយន្ត ដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា ដើម្បីរួមគ្នាបំពេញសេវាកម្មពេញចិត្ត ដល់អតិថិជនឱ្យមានជីវិតល្អ និងការធ្វើដំណើរដ៏អស្ចារ្យនៅក្នុងយុគសម័យថ្មី។

បន្ទាប់ពីកម្មវិធីទទួលរថយន្ត LM Car រួចហើយ ក៏បានជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ១០ រូប ចូលរួមសាកល្បងក្នុងការជិះរថយន្ត HONG QI H5 នៅតាមដងផ្លូវធំៗជុំវិញរាជធានីភ្នំពេញផងដែរ៕