(បារ៉ែន)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ចំនួន២ នៅក្នុងប្រទេសបារ៉ែន នឹងត្រូវធ្វើឡើង ដោយគ្មានវត្តមានអ្នកគាំទ្រ ដោយសារតែការរីករាលដាលនៃវីរ៉ុស COVID-19, នេះបើតាមការបញ្ជាក់ ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

កៅអីមួយចំនួនតូច នឹងត្រូវរៀបចំបម្រុងទុក សម្រាប់បុគ្គលិកសុខាភិបាល និងគ្រួសាររបស់ពួកគេ ដែលជួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរ៉ុស។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា «ការសម្រេចចិត្តនេះបានធ្វើឡើង ដោយសារតែលទ្ធផលនៃស្ថានភាពការរីករាលដាល វីរ៉ុស COVID-19 នៅលើសាកលលោក នាពេលថ្មីៗនេះ និងបន្ទាប់ពីមានការពិភាក្សាគ្នា រវាងអ្នករៀបចំកម្មវិធី និងរដ្ឋាភិបាលបារ៉ែន»