(ភ្នំពេញ)៖ នេះគឺជាឆ្នាំដំបូងគេផងដែរ ដែលក្លឹបបាល់ទាត់វិសាខា បានឈ្នះពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គិតចាប់ពីពាននេះត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០០៧ មក។

ខាងក្រោមនេះ បណ្តាក្លឹបផ្សេងៗដែលធ្លាប់ឈ្នះពាននេះរួមមាន៖
១៖ ក្លឹបបាល់ទាត់ ខេមរា កីឡា ឆ្នាំ២០០៧
២៖ ក្លឹបបាល់ទាត់ ភ្នំពេញ អ៊ីមផាយអឺ ឆ្នាំ២០០៨
៣៖ ក្លឹបបាល់ទាត់ ភ្នំពេញក្រោន ឆ្នាំ២០០៩
៤៖ ក្លឹបបាល់ទាត់ ក្រសួងការពារជាតិ ឆ្នាំ២០១០
៥៖ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១១
៦៖ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១២
៧៖ ក្លឹបបាល់ទាត់ ណាហ្គាខប់ ឆ្នាំ២០១៣
៨៖ ក្លឹបបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០១៤
៩៖ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៥
១០៖ ក្លឹបបាល់ទាត់ ក្រសួងការពារជាតិ ឆ្នាំ២០១៦
១១៖ ក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៧
១២៖ ក្លឹបបាល់ទាត់ ក្រសួងការពារជាតិ ឆ្នាំ២០១៨
១៣៖ ក្លឹបបាល់ទាត់ បឹងកេត ឆ្នាំ២០១៩
១៤៖ ក្លិបបាល់ទាត់ វិសាខា ឆ្នាំ២០២០៕