(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យ និងបំពេញតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមានកំណើនជាបន្តបន្ទាប់ ក្រុមហ៊ុនអេចលែន (KH Land ) បានរៀបចំពិធីប្រកាសលក់ផ្ទះនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានការប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ និងពិធីពិសាអាហារជួបជុំដៃគូសហការ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៊ុនខេអេចលែន បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែផ្ដល់ចំណេះដឹងអំពីបច្ចុប្បន្នភាពនៃវិស័យអចលនទ្រព្យ និងគន្លឹះក្នុងអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នកជំនាញផ្នែកអចលនទ្រព្យដ៏ពូកែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកចូលរួម ថែមទាំងអាចចាប់យកឱកាសចំណេញពីការប្រូម៉ូសិនជាច្រើននេះផងដែរ។

នៅចំពោះមុខដៃគូសហការជាច្រើននាក់ លោក ថុន បូរ៉ា បានបង្ហាញថា ក្រុមហ៊ុនខេអេចលែន បានយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ ដែលមានស្តង់ដាសមស្របទៅតាមបច្ចេកទេស និងជ្រើសរើសសំភារៈដែលមានគុណភាពល្អសម្រាប់សាងសង់ផ្ទះ និងអគារនីមួយៗ រួមទាំងប្រកាសផ្ដល់ជូនកាដូដល់អតិថិជនដែលទិញផ្ទះនៅក្នុងគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដំបូង នូវការបញ្ចុះតម្លៃពិសេស រង្វាន់ទូទឹកកក ទូរទស្សន៍ និងការរចនាផ្ទះបាយ លក្ខខណ្ឌបង់ប្រាក់ងាយស្រួល រួមជាមួយនិងលក្ខខណ្ឌពិសេសជាច្រើនទៀត។

លោកថុន បូរ៉ា ចាត់ទុកការប្រូមូសិននៅពេលនេះ គឺជាឱកាសដ៏ល្អបំផុត សម្រាប់ដៃគូសហការ និងអតិថិជន ដែលអាចវិនិយោគដើម្បីចំណេញបានច្រើន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនខេអេចលែន ជាក្រុមហ៊ុនស្របច្បាប់ត្រឹមត្រូវ មានមូលដ្ឋានគ្រឹះរឹងម៉ាំ មានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់ ព្រមទាំងមានគម្រោងអភិវឌ្ឍន៍ល្អៗនៅតំបន់ដ៏មានសក្ដានុពលសេដ្ឋកិច្ច ។

គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានទំហំ១០០ហិកតា ដែលមានការអភិវឌ្ឍដូចជា ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ មជ្ឍមណ្ឌលពាណិជ្ជកម្មទាំង១០ប្រភេទ ផ្សារធំទូលាយ និងទីធ្លារសម្រាប់រៀបចំកម្មវិធីនិងពិព័រណ៍ពាណិជ្ជកម្ម រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ប្រព័ន្ធផ្លូវបេតុង ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើង ជាដើម ។

គម្រោងដ៏ប្រណិតនេះ មានទីតាំងស្ថិតនៅជិតផ្លូវ៥១ និងជិតសួនឧស្សាកម្មកាណាឌីយ៉ាទំហំ៥០០ ដែលជាតំបន់កំពុងមានការអភិវឌ្ឍដូចជា ផែស្ងួត រោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានជាដើម។ ដូចនេះ ក្នុងពេលអនាគតដ៏ខ្លី គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច នឹងក្លាយជាតំបន់ដ៏មានសក្ដានុពលបំផុត ក្នុងការរស់នៅ ការប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗជាច្រើនទៀត។

ដៃគូសហការទាំងអស់ដែលបានចូលរួមពិធីនេះ បានលើកឡើងនូវមតិដូចៗគ្នាថា ពួកគាត់ពិតជាមានមោទនភាពដែលបានជ្រើសរើសដៃគូសហការបានត្រូវ គឺក្រុមហ៊ុនខេអេចលែននេះ ហើយនិងបានទទួលលទ្ធផលជោគជ័យដ៏ច្រើននាពេលកន្លងមក ព្រោះក្រុមហ៊ុនមានមូលដ្ឋានរឹងម៉ាំ មានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃនិងប៉ុនប្រសព្វ មានគម្រោងអភិវឌ្ឍន៍ល្អៗ ថែមទាំងមានប្រូម៉ូសិនបញ្ចុះតម្លៃនិងរង្វាន់ជាច្រើន។

ក្នុងនាមជាដៃគូសហការ ពួកគាត់បានសង្កេតឃើញថា ក្រុមហ៊ុនខេអេចលែន តែងតែយកចិត្តទុកដាក់សំខាន់ទៅលើ ការធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានគុណភាពខ្ពស់នៃសំណង់ ព្រមទាំងផលចំណេញច្រើន ដៃគូសហការទទួលបានជោគជ័យ ដែលកត្តានេះ ធ្វើឱ្យក្រុមហ៊ុនទទួលបាននូវទំនុកចិត្តខ្ពស់ និងមានការរីកចំរើន៕