(ភ្នំពេញ)៖ ប្លែកអារម្មណ៍ចំពោះចម្រៀងថ្មីរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលទើបតែបញ្ចេញក្នុងយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra ក្រោមចំណងជើងថា «ពេលណាជួបគេម្តងទៀត»។ បទថ្មីនេះ បាននឹងកំពុងចាក់ដោតអារម្មណ៍ប្រិយមិត្តដែលជាយុវវ័យសម័យថ្មីជាខ្លាំង ត្បិតវាជាប្រភេទបទមនោសញ្ចេតនា ប្រៀបបាននឹងស្នេហាមនុស្សពីរនាក់ មិនដឹងថាថ្ងៃណាបានជួបគ្នាម្តងទៀត។

ហាក់ប្លែកពីសព្វមួយដង កន្លងមកបទចម្រៀងរបស់លោក ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra ភាគច្រើនជាប្រភេទបទរាំរែកសប្បាយៗ តែពេលនេះស្រាប់តែបញ្ចេញបទចម្រៀង បែបមនោសញ្ចេតនាមក គឺថាទស្សនិកជនដែលបានស្តាប់ហើយ ចង់ស្តាប់ម្តងទៀត ជក់ចិត្ត ចូលអារម្មណ៍ទៅតាមអត្ថន័យចម្រៀងថ្មីនេះតែម្តង។

លោកត្រូវបានគេដឹងថា ជាកំពូលតារាចម្រៀងមួយរូប ដែលសាងភាពល្បីល្បាញតាំងពីយូរឆ្នាំមកហើយ។ គ្រប់ប្រភេទចម្រៀង គឺលោកមានសមត្ថភាព បត់បែនបានគ្រប់ប្រភេទសំឡេង ទាំងបទមនោសញ្ចេតនា កម្សត់ បទប្រពៃណីគ្រប់ប្រភេទ និងបទញាក់កន្ត្រាក់អារម្មណ៍ជាដើម។

យ៉ាងណាមិញ ចង់ដឹងថា បទចម្រៀងថ្មី «ពេលណាជួបគេម្តងទៀត» មានអត្ថន័យយ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖