(បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Ansu Fati ប្រឈមមុខទៅនឹងការខកខានប្រកួតដល់ទៅ ៤ខែឯណោះពីក្លិបអ្នកមានបុណ្យ FC Barcelona ដោយសារបញ្ហារបួសជង្គង់ធ្ងន់ធ្ងរដែលទទួលបានពីការប្រកួតក្នុងលីគ La Liga កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
ខ្សែប្រយុទ្ធដែលមានវ័យទើបតែ ១៨ឆ្នាំ Fati ក៏ត្រូវការវះកាត់ជង្គង់ផងដែរ បន្ទាប់ពីទទួលនៅកីឡដ្ឋាន Camp Nou ក្នុងជំនួបដែលជួយ Barcelona យកឈ្នះ Real Betis ៥-២ នៅ La Liga កាលពីសប្តាហ៍មុន ក្នុងខណៈកីឡាករអេស្ប៉ាញរូបនេះ រកបាន ៥គ្រាប់ និងបញ្ជូនបាន ២គ្រាប់ក្នុងចំណោមលេង ១០ប្រកួតឲ្យអ្នកមានបុណ្យនារដូវកាលនេះ។
លើសពីនេះទៀត Ansu Fati ក៏បានបំបែកកំណត់ត្រារយៈពេល ៩៥ឆ្នាំក្លាយជាកីឡាករក្មេងជាងគេស៊ុតឲ្យជម្រើសជាតិដែលមានវ័យទើបតែ ១៧ឆ្នាំកាលក្រុមគោជល់អេស្ប៉ាញប្រកួតទល់នឹងអ៊ុយក្រែននៅ Natins League នាខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ៕