(ក្រុងឡុងដ៍)៖ ប្រទេសអាល់បានី បានប្រកាសពីការត្រៀមធ្វើម្ចាស់ផ្ទះសម្រាប់ការប្រកួតរវាងអង់គ្លេស ប៉ះអ៊ីស្លង់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ UEFA Nations League ដោយសារតែអង់គ្លេស បានកំពុងរីករាលដាលនៃជំងឺ Covid-19។

ការប្រកាសប្រាប់សារព័ត៌មាន BBC បែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីទទួលដំណឹងដឹងថា អង់គ្លេសរឹតត្បិតពីការធ្វើដំណើររបស់ទេសចរមកពីប្រទេសដាណឺម៉ាក ពោលគឺក្រោយពេលអ៊ីស្លង់ ប្រកួតទល់នឹងដាណឺម៉ាក ៣ថ្ងៃមុនប្រកួត ទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley។

តែយ៉ាងណា សហព័ន្ធបាល់ទាត់នៃប្រទេសអាល់បេនីក៏នៅតែទន្ទឹងរង់ចាំចំពោះចម្លើយចុងក្រោយ ក៏ដូចជាឯកភាពពី អង់គ្លេសផងដែរ គ្រាដែលការប្រកួតបានកំពុងស្ថិតក្នុងមន្ទិលនៅឡើយ។

សមាជិកលេង World Cup 2018 អ៊ីស្លង់ នឹងប្រកួតទល់នឹងដាណឺម៉ាក នៅទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាក មុន ៣ថ្ងៃប៉ះអង់គ្លេសនៅកីឡដ្ឋាន Wembley នៃការប្រកួតវគ្គសន្សំពិន្ទុលើកទី៥ ជើងទី២ ប្រចាំពូល A2 ក្នុងយុទ្ធនាការពានលីគអឺរ៉ុប UEFA Nations League ឆ្នាំ២០២០-២០២១៕