(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានរកឃើញចំនួន ៤ករណីថ្មីទៀតនៃជំងឺ Covid-19 ពីការធ្វើតេស្តមនុស្សប្រមាណ ១៦៤៦នាក់ចាប់ពីថ្ងៃទី០២-០៨ ខែវិច្ឆិកា ឆ្នាំ២០២០។
តែយ៉ាងណា អត្តសញ្ញាណកីឡាករ និងមន្រ្តីមកពីក្លិបទាំង ២០ដែលលេងនៅ Premier League ដែលរកឃើញមាន Covid-19 នោះ មិនត្រូវបានប្រកាសឲ្យដឹងនោះឡើយតាមរយៈព័ត៌មានក្នុងស្រុក BBC នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ គ្រាន់តែឲ្យនៅដាច់ដោយឡែកពីគេឯង ដើម្បីធ្វើការព្យាបាលរយៈពេល ១០ថ្ងៃប៉ុណ្ណោះ។
បន្ថែមលើនេះ Premier League ក៏បានរកឃើញ ៤ករណីផ្សេងទៀតកាលពីចន្លោះថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅលើចំនួនមនុស្ស ១៤៤៦នាក់ ក្នុងខណៈប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះត្រូវបានដាក់ក្នុងគ្រាមានអាសន្នជាលើកទី២ រហូតដល់ដើមខែក្រោយផងដែរ៕