(ភ្នំពេញ)៖ វិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានបណ្ដុះបណ្ដាលដែលឈានមុខគេ នៅកម្ពុជាខាងផ្នែកហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ដែលមានការទទួលស្គាល់ទាំងគុណភាព និងសមត្ថភាពក្នុងការបណ្តុះបណ្តាលនិស្សិតឲ្យទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ សម្រាប់ធ្វើជាគ្រឹះក្នុងការស្វែងរកការងារបន្ទាប់ពីបញ្ចប់ការសិក្សា ។
មិនត្រឹមតែប៉ុណ្ណោះ វិទ្យាស្ថាន CamEd ជាវិទ្យាស្ថានដំបួងគេបង្អស់ និងតែមួយគត់នៅកម្ពុជាដោយមានការទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមនគណនេយ្យករអន្តរជាតិ ACCA ដែលមានការទទួលស្គាល់រហូតដល់ ១៨៣ប្រទេសលើពិភពលោក ព្រមទាំងវិទ្យាស្ថាន CFA នៅសហរដ្ឋអាមេរិក AUN និងការទទួលស្គាល់ស្ដង់ដារគ្រប់គ្រងកម្រិត ISO ផងដែរ។
ការជោគជ័យដែលគួរឲ្យកត់សម្គាល់នេះ គឺទទួលបានដោយសារការចូលរួម សហការបានយ៉ាងល្អរវាងថ្នាក់ដឹកនាំ ក៏ដូចជាពីសំណាក់សាស្ត្រាចារ្យដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកពីក្នុង និងក្រៅប្រទេសរួមមានសហរដ្ឋអាមេរិក ចក្រភពអង់គេ្លស សិង្ហបុរី និងប្រទេសល្បីល្បាញមួយចំនួនទៀត។
ជាមួយគ្នានេះដែរ ការបញ្ចប់ការសិក្យាថ្នាក់បរិញ្ញបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថាន CamEd សិស្សានុសិស្សនឹងទទួលបាននូវសញ្ញាបត្រពីរក្នុងពេលតែមួយ រួមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុដែលទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា និងសញ្ញាបត្រ CAT (Certified Accounting Technician) ពីចក្រភពអង់គ្លេសផងដែរ។
ម្យ៉ាងវិញទៀត វិទ្យាស្ថាន CamEd ក៏បានបង្កើតសមាគមនិស្សិត ក្លឹបសិក្សា កីឡា ការបោះជំរុំ និងសកម្មភាពសង្គមជាច្រើន ក្នុងគោលបំណងជួយជំរុញលើកទឹកចិត្ត និងបង្កើនសមត្ថភាពការគិត ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្សេងៗទៅដល់សិស្សានុសិស្សបន្ថែមទៀត ដែលធ្វើឲ្យពួកគេមានភាពងាយស្រួលក្នុងការស្វែងរកការងារ។
ទទ្ទឹមនឹងការសិក្សា វិទ្យាស្ថាន CamEd បានបន្ថែមនូវកម្មវិធីសម្រាកលំហែកាយដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅជួយលើកកម្ពស់សមត្ថភាពរបស់និស្សិតមួយកម្រិតទៀត ក៏ដូចជាបង្កើនភាពស្និតស្នាលរវាងនិស្សិតទាំងអស់ ជួយកាត់បន្ថយនូវភាពតានតឹងពីការសិក្សា ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗពីការចូលរួមនៅក្នុងសកម្មភាពនេះ។
អ្វីដែលពិសេសបំផុតនោះគឺ វិទ្យាស្ថាន CamEd ក៏បានបង្កើតផ្នែកជួយស្វែងរកការងារឲ្យនិស្សិត និងសហការជាមួយក្រុមហ៊ុនសវនកម្ម ធនាគារ និងស្ថាប័នជាច្រើនដូចជា PwC Deloitte KPMG E&Y ធនាគារកាណាឌីយ៉ា និង ANZ Royal ជាដើម ដែលនេះបានផ្តល់ភាពងាយស្រួលសម្រាប់និស្សិតទើបបញ្ចប់ការសិក្សា ទទួលបាននូវឱកាសការងារនៅក្នុងស្ថាប័ន ក៏ដូចជាការអង្គភាពមួយចំនួន។
វិទ្យាស្ថានក៏មានការផ្ដល់ឱកាសអាហារូបករណ៍ដល់សិស្សគ្រប់រូប សម្រាប់និទ្ទេស A, B, C លើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ឬភាសាខ្មែរ។
សិស្សានុសិស្សអាចមកចុះឈ្មោះប្រឡងអាហារូបករណ៍ដោយមិនបាច់រងចាំរហូតដល់ប្រឡងសញ្ញាបត្រទុតិយភូមិរួចរាល់។ ចាប់ផ្តើមទទួលពាក្យចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
សម្រាប់ពត៌មានលម្អិត អាចមកសាកសួរព័ត៌មានបន្ថែមនៅវិទ្យាស្ថានដោយផ្ទាល់ ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យនៅវេលាម៉ោង៧ព្រឹក រហូតដល់៧យប់ ដែលមានអាស័យដ្ឋានផ្ទះលេខ៖ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (នៅជិតស្ពាននាគវត្តភ្នំ)។
សូមចូលទៅកាន់គេហទំព័រ www.cam-ed.com ឬទំនាក់ទំនងតាមរយៈ៖ ០២៣ ៩៨៦ ៥២២ / ៥២៣ / ៩៦០៕