(ភ្នំពេញ)៖ ប្រេងឆា ហេលស៊ីឆេហ្វ (Healthy Chef) បានផ្តល់រង្វាន់មាសសុទ្ធភ្លាមៗ និងរង្វាន់ជាកាតទូរស័ព្ទជាច្រើនទៀត ជូនដល់អតិថជនរបស់ខ្លួនដោយអតិថិជនគ្រាន់ តែទិញប្រេងឆា ហេលស៊ី ឆេហ្វេ សម្រាប់ការចម្អិនម្អូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួន។
អតិថិជនទាំងអស់គ្រាន់តែជាវប្រេងឆាហេលស៊ីឆេហ្វ ដែលមានចំណុះ១លីត្រ ឬ១.៩លីត្រ រួចពិនិត្យក្រោមគម្របដបប្រេងឆា នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា ខ្សែក មាស រាប់រយរង្វាន់ និងកាតទូរសព្ទ័រាប់ម៉ឺនរង្វាន់។
ការផ្តល់ជូននេះចាប់ពីថ្ងៃនេះរហូតដល់ ដំណាច់ឆ្នាំ២០២០នេះ។ អតិថិជនអាចរកទិញ ប្រេងឆា ហេលស៊ីឆេហ្វ បាននៅគ្រប់ផ្សារទំនើប ហាងលក់ទំនិញ និងផ្សារគ្រប់ទីកន្លែងទូទាំងប្រទេស។ ប្រេងឆា ហេលស៊ីឆេហ្វ ជាប្រេងឆាផលិតឡើងពីសណ្តែកសៀងសុទ្ធ ។ ប្រេងឆា ហេលស៊ី ឆេហ្វ ជាគ្រឿងផ្សំដ៏ពិសេសសម្រាប់ ចុងភៅ និងមេគ្រួសារក្នុងការចម្អិនម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។
រង្វាន់អាចប្ដូរបាននៅដេប៉ូចែកចាយតាមបណ្តាខេត្តនីមួយៗ ឬក្រុមហ៊ុន ជីប ម៉ុង អគារលេខ១៣៧ មហាវិថី ម៉ៅសេទុង ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែម៖ 011 876 662 / 067 666 583 / 067 666 582 ៕