(កូរ៉េ)៖ មានសេចក្តីរាយការណ៍ថា គូស្នេហ៍តារាប្រុសស្រី គឺសមាជិក Twice កញ្ញា Jihyo និងតារាប្រុសល្បីឈ្មោះ លោក Kang Daniel បានបែកបាក់គ្នា ធ្វើឲ្យអ្នកគាំទ្រពួកគេ មានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រោះអ្នកទាំងពីរទើបតែបង្ហាញទំនាក់ទំនង ជាមួយគ្នាជាសាធារណៈជាង១ឆ្នាំប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Soompi នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

បើយោងតាមសេចក្តីរាយការណ៍ពី Dispatch បានឲ្យដឹងថា តារាប្រុសស្រីទាំងពីរ បានបែកបាក់គ្នាហើយ ក្រោមមូលហេតុគ្មានពេលវេលាជួបគ្នា ដោយសារពួកគេទាំងសងខាងរវល់នឹងការងាររៀងៗខ្លួន ពោលពួកគេម្នាក់ៗ បានផ្តោតសំខាន់ទៅលើការងាររបស់ពួកគេ គឺការត្រៀមចេញ អាល់ប៊ុម គ្មានពេលគិតគូពីទំនាក់ទំនងស្នេហា។

យ៉ាងណាមិញ លិខិតមួយពីផលិតកម្ម JYP បានចេញមកបញ្ជាក់បន្ថែមភ្លាមៗ យ៉ាងដូច្នេះថា ដំណឹងនៃការបែកបាក់គ្នារបស់តារា្រសីទាំងពីរថ្មីៗនេះ គឺពិតប្រាកដមែន។ បច្ចុប្បន្នក្រុមការងាររបស់តារាប្រុស Kang Daniel កំពុងរៀបចំលិខិតផ្លូវការមួយ ដើម្បីជូនដំណឹងបន្ថែមទៅអ្នកគាំទ្រពីព័ត៌មាននេះ។

គួរជម្រាបថា លោក Kang Daniel និងសមាជិក Twice កញ្ញា Jihyo បានចាប់ផ្តើមមានទំនាក់ទំនងគ្នាក្នុងខែសីហា ឆ្នាំ២០២០ ដែលបច្ចុប្បន្នត្រូវបានរាយការណ៍ថា បានបែកបាក់ទំនាក់ទំនងស្នេហ៍ទៅហើយ៕