(ភ្នំពេញ)៖ realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និងការសាក លឿន18W មានតម្លៃ១៦៩ដុល្លារ និងជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា ស្របពេលនេះ realme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ ៩៩ដុល្លារ, សម្រាប់ realme C15 នឹងមានធ្វើការដាក់លក់នៅថ្ងៃទី១៣ ខែវិច្ឆិកា ហើយ realme Watch S នឹងមានដាក់លក់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះផងដែរ។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជា គឺខុសគ្នានឹងនៅទីផ្សារដទៃដោយមានប្រើបន្ទះឈីប Snapdragon 460 និងមានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើឱ្យការប្រើប្រាស់មានភាពរលូនល្អ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ realme C15ម៉ូឌែលនេះនៅតែបានបន្តនូវគុណសម្បត្តិដែលមានថាមពលថ្មធំរបស់ C series ដោយមានថាមពលថ្មធំ 6000mAh អាចនិយាយទូរស័ព្ទបាន ៤៦ម៉ោង ឬមើលYouTube បានរយៈពេល៤៨ម៉ោង ដែលប្រៀបធៀបនឹងផលិតផលដែលមានថាមពលថ្ម 5000mAh និងតែងតែឃើញនៅ លើទីផ្សារដែលអាចកាន់ថ្មបានជាងកន្លះខែ គឺវាធ្វើឱ្យយុវវ័យទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ នៅពេលបើកមុខងារសន្សំសំចៃថ្ម5% អាចនិយាយទូរស័ព្ទ បាន២ម៉ោង៤៥នាទី ដោះស្រាយនូវបញ្ហាអស់ថ្មរបស់អ្នកប្រើប្រាស់។

ក្នុងនាមជាស្មាតហ្វូនដែលជាដំណោះស្រាយថាមពលធំ បច្ចេកវិទ្យាសាកថ្មរបស់ realme C15 គឺបានកែប្រែឱ្យប្រសើរឡើងដោយផ្អែកលើបច្ចេកវិទ្យានៃ C series ដោយមានបំពាក់នូវការសាកថ្ម18W វាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អ្នកប្រើប្រាស់ទៅលើសា្មតហ្វូនលំដាប់ថវិកា។ សម្រាប់ផ្នែកកាមេរ៉ា realme C15 Qualcomm Edition មានកាមេរ៉ាក្រោយAI ៤គ្រាប់ ១៣MP ថែមទាំងមានមុខងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយឱ្យអ្នកប្រើប្រាស់ អាចថតបានរូបភាពដូចក្នុងភាពយន្ត និងមានមុខងារប្រើកាយវិការដើម្បីថតរូបមុខងារ AI Beauty និងការថតវីដេអូមានកម្រិត Full HD 1080P មិនថាការថតSelfie ឬការថតវីដេអូ គឺសុទ្ធតែអាចថតបានច្បាស់ល្អ។

សម្រាប់ការរចនាបទផ្នែកខាងក្រៅ realme C15 Qualcomm Edition មានពីរជម្រើសដែលមានពណ៌ខៀវ និងពណ៌ប្រាក់ដែលយុវវ័យនិយមចូលចិត្ត ដែលត្រូវបាន បំផុសគំនិតដោយផ្ទៃសមុទ្រដែលមានពណ៌ខៀវ និងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រ ធ្វើឱ្យកាន់តែពេញនិយមទាន់សម័យ។ ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាក ស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជាម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូត 50លានគ្រឿងនោះទេ ហើយសម្រាប់ផលិតផល AIoTក៏មានការវាយបំបែកថ្មីផងដែរ។

ការរចនានៃរូបរាងរបស់ realme Watch S មានភាពវ័យក្មេងទាន់សម័យ និងអាចកាន់ថ្មបានយូររហូតដល់១៥ថ្ងៃ ដែលមានបំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព អាចនិយាយបានថាចំណាយត្រឹម 20%នៃតម្លៃ iWatch តែអាចទទួលបានមុខងារ 80%នៃ iWatch សូមកុំខកខានឱ្យសោះ៕