(ក្រុងឡុងដ៍)៖ លោក Greg Clarke បានលាឈប់ពីមុខតំណែងប្រធានសមាគមបាល់ទាត់អង់គ្លេស FA ជាផ្លូវការហើយ ក្រោយ Comment បែបរើសអើងពូជសាសន៍ដែលមិនអាចទទួលយកបាននាពេលកន្លងមក។

បុរសវ័យ ៦៣ឆ្នាំ សញ្ជាតិអង់គ្លេសខាងលើនេះ បានកាន់មុខតំណែងជា Football Associations Chairman មានរយៈពេល ៤ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ២០១៦ មកមុនឈានដល់ផ្លូវបំបែកដោយសារការប្រើប្រាស់ភាសា ដែលមិនអាចទទួលក្នុងន័យរើសអើងពណ៌សម្បុរទៅលើកីឡាករដែលលោកបានបង្ហោះនៅលើបណ្តាញសង្គមនាពេលកន្លងមក។

លោក Clarke បានថ្លែងប្រាប់ BBC នៅថ្ងៃលាឈប់ថា «ខ្ញុំពិតជាសោកស្តាយខ្លាំងបំផុតចំពោះរឿងដែលបានកើត ឡើង។ ការប្រកាន់ពណ៌សម្បុរទៅលើកីឡាករ វាអាចធ្វើប៉ះពាល់ដល់ game របស់ពួកយើង»

នៅចាំបានថា កាលពី ៣ឆ្នាំមុន នៅចំពោះមុខគណៈកម្មាធិការសភាអង់គ្លេស លោក Greg Clarke ក៏និយាយក្នុងន័យរើសអើងជាតិសាសន៍ផងដែរ ដែលនាំឲ្យមានការរិះគន់ទៅលើរូបលោកជាខ្លាំងផងដែរ និងបង្ខំឲ្យគាត់ចេញមុខសុំទោសជាសាធារណៈទៀតផង៕