(ភ្នំពេញ)៖ ក្រុមហ៊ុន FazWaz Cambodia បានចូលមកក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងបេសកកម្មការលក់ និងការដោះស្រាយបញ្ហាទីផ្សារសម្រាប់ភ្នាក់ងារ និងអ្នកវិនិយោគ។

ជាមួយនឹងក្រុមការងារដែលមាន ជំនាញច្បាស់លាស់ ចម្រុះជាតិសាសន៍ ដែលមានបទពិសោធន៍មិនតិចជាង ៣០ឆ្នាំ នៅក្នុងផ្នែកលក់នៃវិស័យអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ។ ការិយាល័យកណ្ដាលក្រុមហ៊ុន FazWaz Cambodia ក៏បានបើកដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន FazWaz Cambodia មានភ្នាក់ងារលក់របស់ខ្លួនក្នុងទីផ្សារ អចលនទ្រព្យរហូតដល់ជាង៥០នាក់រួចមកហើយ។ គោលការណ៍របស់ក្រុមហ៊ុន គឺប្តេជ្ញាផ្តល់នូវការលក់ប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាពសម្រាប់ ការអភិវឌ្ឍន៍ដៃគូនៅទូទាំងកម្ពុជា។

គណៈគ្រប់គ្រងដែលមានបទពិសោធន៍ជាច្រើនឆ្នាំរបស់ FazWaz Cambodia រួមមាន៖ លោក James Whitehead ជានាយកប្រតិបត្តិ (អតីតអ្នកគ្រប់គ្រងទូទៅនៃRealestate.com.kh ចំនួន៥ឆ្នាំ), លោកម៉ក់ ចិន្តា ជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម (ស្ថាបនិកក្រុមហ៊ុន Realestate.com.kh និងជាគ្រូបង្វឹកបច្ចេកវិទ្យា និងអចលនទ្រព្យដ៏ល្បីល្បាញ) និងលោក Shengwei Zhao ប្រធានផ្នែកប្រតិបត្តិការ (អតីតប្រធានផ្នែកទីផ្សារនៃ Realestate.com.kh និង DCG Cambodia) ។

លោក James Whitehead បានលើកឡើងថា ក្រុមហ៊ុន FazWaz Cambodia ជាបណ្តុំភ្នាក់ងារអចលនទ្រព្យមានសមត្ថភាពខ្ពស់នៅកម្ពុជា ដែលក្រុមការងារចម្រុះជាតិសាសន៍ ដែលមានជំនាញច្បាស់លាស់ក្នុងវិស័យអចលនទ្រព្យ និងផ្នែកបច្ចេកវិទ្យាឌីជីថល។

ក្រុមហ៊ុន នឹងផ្ដល់ជូននូវភាពជោគជ័យតាមរយៈការចូលរួមជាមួយស្មារតីដែលស្វាហាប់របស់ភ្នាក់ងារអចលនទ្រព្យទាំងអស់របស់លោក។ គោលដៅរបស់ក្រុមហ៊ុន FazWaz Cambodia គឺផ្តល់ឱ្យប្រជាខ្មែរគ្រប់គ្នានូវឱកាសរកប្រាក់ចំនូលពីវិស័យអចលនទ្រពនៅកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អ និងមានសុវត្ថិភាពបំផុតសម្រាប់អតិថិជន។

នាយកប្រតិបត្តិរូបនេះបន្តថា គោលដៅចុងក្រោយរបស់ FazWaz គឺផ្តល់ឱ្យ អ្នកគ្រប់គ្នានូវឱកាសរកប្រាក់ដែលពួកគេសមនឹងទទួលបានពីវិស័យអចលនទ្រព្យនៅក្នុងកម្ពុជា និងផ្តល់នូវការវិនិយោគដែលល្អបំផុតនិងមានសុវត្ថិភាពបំផុតដើម្បីទិញ។

ចំណែកលោក ម៉ឹក ចន្តា បានលើកឡើងផងដែរថា ក្រុមហ៊ុន FazWaz Cambodia គ្រោងនឹងធ្វើបដិវត្តន៍លើ វិស័យអចលនទ្រព្យក្នុងការលក់នៅក្នុងប្រទេស ដែលផ្តល់ជាបទពិសោធន៍ពិសេសបំផុតចំពោះម្ចាស់គម្រោងអភិវឌ្ឍន៍ និងអតិថិជនដែលកំពុងស្វែងរកទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

លោកបន្តថា ក្រុមហ៊ុននេះ គឺជាភ្នាក់ងារដែលផ្តល់បច្ចេកវិទ្យាខ្ពស់បំផុតដំបូងគេនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងវិស័យអចនលទ្រព្យ ។

ដោយមានការគាំទ្រពី Realestate.com.kh ក្រុមហ៊ុន FazWaz Cambodia (www.fazwaz-kh.com) ត្រូវបានបង្កើតឡើងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Digital Classifieds Group មានប្រភពមកពីប្រទេសអូស្រ្តាលី និងបានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន FazWaz Group មកពីប្រទេសថៃ)។ នៅប្រទេសថៃ ក្រុមហ៊ុននេះតាំងពីឆ្នាំ២០១៥ និងបន្តធ្វើការប្រតិបត្តិការនៅក្នុងប្រទេសជាច្រើនទៀតក្នុងតំបន់ និងលើទីផ្សារអន្តរជាតិ។

រហូតមកដល់បច្ចុប្បន្ននេះ ភ្នាក់ងារឯករាជ្យជាង៥០ នាក់បានចូលរួមជាមួយ FazWaz រួមជាមួយក្រុមលក់ ផ្នែកទីផ្សារ និងក្រុមអ្នកគ្រប់គ្រងចំនួន១០ នាក់ដែលកំពុងរីកចម្រើនបន្តទៀត។ ក្រុមហ៊ុននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីដៃគូទីផ្សារសំខាន់របស់ខ្លួនគឺ Realestate.com.kh ដែលមានក្រុមការងារផ្នែកទីផ្សារ និងបច្ចេកវិទ្យាខ្លាំងជាង ៥០+ នាក់ដែលមានទីតាំងនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុន FazWaz Cambodia បានផ្តល់កម្រៃជើងសារចំនួន៩០% ដល់ភ្នាក់ងារសម្រាប់ការលក់ដែលបង្កើតដោយខ្លួនឯង នៅក្នុងគម្រោងខុនដូដែលមានប្រជាប្រិយបំផុតនៅកម្ពុជា,១០% ទៀតដែល នៅសល់ នឹងត្រូវវិនិយោគម្តងទៀតនៅក្នុងទីផ្សារដើម្បីរកអតិថិជនបន្ថែមសម្រាប់ការលក់ បន្ថែមទៀត។ ការចូលរួមធ្វើការភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុន FazWaz Cambodia គឺមិនត្រូវបានគិតថ្លៃអ្វីទាំងអស់។

ក្រុមហ៊ុនភ្នាក់ងារ និងភ្នាក់ងារនានានៅកម្ពុជាក៏នឹងអាចទាញយកប្រាក់ចំនូលបន្ថែមពីក្រុមហ៊ុន FazWaz Cambodia ក្នុងនាមជាដៃគូរកស៊ីរួមគ្នា។ ក្រុមហ៊ុន នឹងក្លាយជាដៃគូដ៏សំខាន់សម្រាប់ទីភ្នាក់ងារ បែបនេះ ដែលអនុញ្ញាតឱ្យពួកគេទទួលបានកម្រៃជើងសារ ដែលខ្ពស់បំផុតសម្រាប់ការលក់គម្រោង ដោយគ្រប់គ្រងអ្នកទិញតាមរយៈទំនាក់ទំនង FazWaz៕

ទាក់ទងក្រុមការងារផ្នែកលក់ថ្ងៃនេះ តាមរយៈ [email protected]
គេហទំព័រ: https://www.fazwaz-kh.com/
Facebook: https://www.facebook.com/FazWaz-Cambodia
Telegram/Whatsapp: +855 77711009