(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានផ្ដួចផ្ដើមកម្មវិធីពិសេស គឺការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀលនៅធនាគារ ជីប ម៉ុង អតិថិជននឹងទទួលបានកាដូ iPad Pro 12.9 អ៉ីញ ទូរស័ព្ទដៃ iPhone 12 Pro នាឡិកា iWatch ប័ណ្ណវាយកូនហ្គោល ឬបណ្ណទឹកប្រាក់រហូតដល់ ៣០០ ដុល្លារភ្លាមៗផងដែរ។

កម្មវិធីពិសេសនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងចូលរួមគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅលើទីផ្សារកម្ពុជា ដែលបានដាក់ចេញពីធនាគារជាតិនៃកម្ពុជា។

លក្ខណ្ឌងាយៗដើម្បីទទួលកាដូទាំងនេះ គឺអតិថិជនគ្រាន់តែបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀលចាប់ពី ៨០ លានរៀលឡើងទៅ នៅធនាគារ ជីប ម៉ុង សាខាណាមួយនឹងទទួលបានរង្វាន់ក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពីការបើកគណនី ស្របតាមលក្ខខណ្ឌបានកំណត់។

ការផ្តល់ជូនពិសេសនេះ ចាប់ពីថ្ងៃទី១០ វិច្ឆិកា ២០២០ ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២១ តែប៉ុណ្ណោះ។

អតិថិជនដែលដាក់ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀលកាន់តែច្រើន និងទទួលបានរង្វាន់កាន់តែធំ ជាពិសេសទទួលបានអត្រាការប្រាក់ខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖ ០៨១ / ០៦៦ ៨១១ ៩១១ ឬអញ្ជើញទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង៕