(កូរ៉េ)៖ មានសេចក្តីរាយការណ៍ថា ក្រុមចម្រៀងល្បី SEVENTEEN នឹងអវត្តមានក្នុងការប្រគំតន្ត្រី របស់ផលិតកម្ម BigHit ដែលនឹងខិតចូលមកដល់នាងពេលខាងមុខ។ ដំណឹងនេះ បន្ទាប់ពីមានសេចក្តីប្រកាថា ផលិតកម្ម Big Hit ដែលជាទ្រនំរបស់ក្រុមចម្រៀងល្បី ដូចជាក្រុម BTS គ្រោងរៀបចំការប្រគំតន្ត្រីតាមអនឡាញមួយ ស្របពេលនឹងពេលវេលាបំណាច់ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកគាំទ្របានរំពឹកថា នឹងបានជួបជាមួយ Idol របស់ពួកគេ ដូចជា BTS, GFRIEND, TXT, ENHYPHEN, NU’EST និង SEVENTEEN ក្នុងការប្រគំតន្រី្តមួយនេះ។ តែយ៉ាងណា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ មានសេចក្តីជូនដំណឹងផ្លូវការមកថា ក្រុម SEVENTEEN មិនបានចូលរួមការប្រគំតន្រ្តី «2021 New Years’ Eve Live» នេះឡើយ។

ដោយសារតែ វាជាការប្រគំតន្រ្តីលក្ខណៈគ្រួសារលើកដំបូង របស់ពួកគេ កាលវិភាគត្រូវបានភាគីពាក់ព័ន្ធ ព្យាយាមចរចា ប៉ុន្តែនៅទីបញ្ចប់នៃការពិភាក្សានោះ ត្រូវបានគេសំរេចចិត្តថា SEVENTEEN មិនចូលរួមក្នុងការប្រគំតន្រី្តនេះឡើយ ព្រោះតែពួកគេមានកាលវិភាគដែលបានគ្រោងទុក ស្របពេលដំណាលគ្នា ។

បើយោងតាមផលិតកម្ម BigHit បានប្រកាសថា ព្រឹត្តិការណ៍ប្រគំតន្ត្រី «2021 New Years’ Eve Live» នឹងផ្សាយផ្ទាល់តាមរយៈ App មួយឈ្មោះថា Weverse ដែលនឹងផ្សាយផ្ទាល់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំនេះ។ ការប្រគំតន្ត្រីនេះ គឺសម្រាប់ស្វាគមន៍ឆ្នាំថ្មីមកដល់ ជាមួយនឹងការ Countdow ផងដែរ៕