(ន័រវែស)៖ ការប្រកួតបាល់ទាត់ នៅថ្ងៃពុធ រវាងក្រុមជម្រើសជាតិន័រវែស តទល់នឹងក្រុមអ៉ីស្រាអ៊ែល ត្រូវបានលុបចោលវិញ ដោយសារតែហានិភ័យនៃការឆ្លងរីករាលដាល ពីវីរ៉ុស COVID-19, នេះបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទាត់ន័រវែស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

អគ្គនាយកដ្ឋានសុខភាពសាធារណៈរបស់ន័រវែស បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាព ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ ត្រូវបានលុបចោលវិញ៕