(បាងកក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Thailand បានប្រកាសនៅថ្ងៃនេះពីគម្រោងវិនិយោគ៧០០លានបាត (២៣លានដុល្លារ) នៅក្នុងការសាងសង់ មជ្ឈមណ្ឌលទិន្នន័យទី៣របស់ខ្លួន នៅក្នុងប្រទេសថៃ នាឆ្នាំ២០២១ខាងមុខ ដែលវាជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ថាមពលបច្ចេកវិទ្យា ដើម្បីគាំទ្រប្រទេសថៃ ឲ្យក្លាយជាមជ្ឈមណ្ឌលឌីជីថលមួយ នៅតំបន់អាស៊ាន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក Abel Deng ប្រធានប្រតិបត្តិក្រុមហ៊ុន Huawei Technologies Thailand បានឲ្យដឹងថា ចំនួនទឹកប្រាក់វិនិយោគនេះ គឺប្រហាក់ប្រហែលនឹង ការវិនិយោគសរុប លើមជ្ឈមណ្ឌលទិន្នន័យទី១របស់ខ្លួន ដែលសាងសង់ឡើង នៅតំបន់អភិវឌ្ឍន៍ពិសេស Eastern Economic Corridor ក្នុងឆ្នាំ២០១៨ និងមជ្ឈមណ្ឌលទី២ នៅទីក្រុងបាងកក ក្នុងឆ្នាំ២០១៩៕