(កូឡាឡុំាពួ)៖ ក្រុមហ៊ុនអាកាសចរណ៍នៅម៉ាឡេស៊ី អាចត្រូវការពេលវេលា៣ឆ្នាំ ដើម្បីទទួលបានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃវីរ៉ុស COVID-19, ដោយផ្អែកលើការផ្ទុះឡើងនៃវីរ៉ុសនៅក្នុងប្រទេស និងក្រៅប្រទេស, នេះបើតាមការបញ្ជាក់ពីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Wee Ka Siong បានលើកឡើងកាលពីដើមសប្តាហ៍នេះថា គណៈកម្មការអាកាសចរណ៍ម៉ាឡេស៊ី (MAVCOM) បានកែសម្រួលការព្យាករណ៍ សម្រាប់ចរាចរណ៍អ្នកដំណើរនៅឆ្នាំនេះ, គណៈកម្មការរំពឹងថា ចំនួនអ្នកធ្វើដំណើរនឹងមានការធ្លាក់ចុះ រហូតដល់៧៥,៦ភាគរយ ដែលមានចំនួនត្រឹមតែ២៦,៦លាននាក់ប៉ុណ្ណោះ បើធៀបនឹងចំនួន១០៩,២លានអ្នកធ្វើដំណើរ ដែលមាននៅឆ្នាំ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍ នៅទូទាំងពិភពលោក ត្រូវបានរកផលប៉ះពាល់ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 ដោយសារតែរដ្ឋាភិបាល បានបិទព្រំដែន ហើយជើងហោះហើរត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរ៉ុស៕