(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វាំងឡង់ បានយកឈ្នះក្រុមខ្លាំងលើលោក មាន់គកបារាំងដល់ក្នុងផ្ទះនៃជំនួបមិត្តភាពអន្តរជាតិនារាត្រីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីត្រៀមការប្រកួត UEFA Nations League 2020-2021 ចុងសប្តាហ៍នេះ។

បារាំង ដែលជាអតីតជើងឯក World Cup 2018 នៅប្រទេសរុស្ស៊ីថ្មីៗនេះ បានដាក់សុទ្ធតែកីឡាករឈុតទី២ ក្នុងជម្រើស ១១នាក់ដំបូង មុនពេលផ្លាស់ប្តូរស្ទើរតែទាំងស្រុងក្នុងវគ្គទី២ មានដូចជា Antoine Griezmann, Anthony Martials និង N’Golo Kante នៅតែមិនអាចយកឈ្នះក្រុមតូចមួយនៅប្លុកអឹរ៉ុបដូចគ្នា ហ្វាំងឡង់បាន ក្រៅពីបរាជ័យ ២-០ នៅកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស។

តែយ៉ាងណា នេះបានក្លាយជាជ័យជម្នះទី៣ របស់ហ្វាំងឡង់ក្នុងរយៈពេលចុងក្រោយនេះ ដោយពុំមានរបូតគ្រាប់បាល់ឡើយ ក្នុងនាមជាក្រុមស្ថិតនៅលេខរៀងទី៥៥ ក្នុងចំណាត់ថ្នាក់ World FIFA Ranking ក្នុងការយកបានជ័យជម្នះលើកដំបូងទៅលើក្រុមខ្លាំង មាន់គកបារាំងផងដែរ៕