(ភ្នំពេញ)៖ ទាញយក Hattha Mobile App មកប្រើប្រាស់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសនោះ គឺការផ្ទេរប្រាក់បានរហូតដល់ ៥ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ដោយមិនគិតថ្លៃសេវាឡើយ។

ចំណុចសំខាន់របស់ Hattha Mobile រួមមាន៖

* ចុះឈ្មោះប្រើប្រាស់ សេវាធនាគារចល័តហត្ថា យ៉ាងសាមញ្ញដោយគ្រាន់តែចុចតែពីរបី Click តែប៉ុណ្ណោះ
* អាចផ្ទេរប្រាក់ រហូតដល់ទៅ ៥ម៉ឺនដុល្លារ ក្នុងមួយថ្ងៃដោយមិនគិតកម្រៃសេវាតាមរយៈសេវាធនាគារចល័ត ហត្ថា
* រីករាយជាមួយការធ្វើប្រតិបត្តិការ ហរិញ្ញវត្ថុយ៉ាងច្រើនមានដូចជា៖ បញ្ចូលកាតទូរស័ព្ទ និង បង់វិក័យបត្រ( ថ្លៃភ្លើង ថ្លៃទឹក បង់ថ្លៃសំរាម បង់ថ្លៃសេវាអ៊ីនធឺណេត,។ល។), ផ្ទេរប្រាក់ពីគណនីទៅគណនី, ផ្ទេរប្រាក់ពីគណនីទៅលេខទូរស័ព្ទ និង ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។

ព័ត៌មានទូរទៅរបស់សេវាធនាគារចល័ត ហត្ថា(Hattha Mobile Banking)៖
ធនាគារ ហត្ថា ផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយ ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការ ហិរញ្ញវត្ថុរបស់ពួកគេ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរសព្ទដៃ។ តាមរយៈសេវាកម្មនេះអតិថិជន អាចត្រួតពិនិត្យ សមតុល្យគណនី របាយការណ៍សង្ខេប ផ្ទេរប្រាក់ ទទួលប្រាក់ ផ្ទេរប្រាក់ទៅទូរសព្ទដៃ ទិញកាតទូរសព្ទ បង់វិក្កយបត្រ បង់ឥណទាន ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសងឥណទាន និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗទៀត។

មុខងារសំខាន់៖
មុខងារប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរសព្ទ ទូទាត់សងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត។ មុខងារមិនមែនប្រតិបត្តិការហិរញ្ញវត្ថុមានដូចជា ត្រួតពិនិត្យរបាយការណ៍សង្ខេប ទីតាំងអេធីអឹម សមតុល្យគណនី ពិនិត្យអត្រាការប្រាក់ ព័ត៌មានឥណទាន ការរំលឹកពីការសងឥណទាន និងប្រតិបត្តិការផ្សេងៗទៀត។

អត្ថប្រយោជន៍៖
អតិថិជនអាចធ្វើប្រតិបត្តិការនានាតាមរយៈសេវាធនាគារចល័តរបស់ធនាគារ ហត្ថាដោយឥតគិតថ្លៃ រួមមាន៖
* ផ្ទេរប្រាក់ពីគណនីទៅគណនី
* ផ្ទេរប្រាក់ពីគណនីទៅ ផាយផេ
* ផ្ទេរប្រាក់ទៅលេខទូរសព្ទ
* ទូទាត់វិក្កយបត្រ
* ទិញកាតទូរសព្ទ
* ទូទាត់សងឥណទាន
* ប្រតិបត្តិការផ្សេងៗ ។

ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ 1800 212 222 ៕