(ហាណូយ)៖ ការលក់រថយន្តសរុបរបស់វៀតណាម នៅក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំនេះ មានចំនួនត្រឹមតែ២១២,៤០៩គ្រឿង ដែលចំនួននេះ មានការធ្លាក់ចុះ១៨ភាគរយ បើធៀបនឹងដូចគ្នា កាលពីឆ្នាំមុន, នេះបើតាមការបញ្ជាក់ពី សមាគមអ្នកផលិតរថយន្តវៀតណាម ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ការលក់រថយន្តដឹកអ្នកដំណើរ បានធ្លាក់ចុះ១៨ភាគរយ ដែលមានចំនួន១៥៥,៦៦៣គ្រឿង បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន, រថយន្តពាណិជ្ជកម្ម ដូចជា រថយន្តដឹកទំនិញ និងរថយន្តក្រុង បានធ្លាក់ចុះ១៧ភាគរយ មានចំនួន៥៣,៧១១គ្រឿង និងរថយន្តប្រើប្រាស់ក្នុងគោលបំណងពិសេស បានធ្លាក់ចុះ៣២ភាគរយ មានចំនួន៣,០៣៥គ្រឿង។

យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំនេះ, វៀតណាម បានចំណាយថវិកាជាង៤,៨ពាន់លានដុល្លារ លើការនាំចូលរថយន្ត និងគ្រឿងសម្រាប់បង្គំ ដែលចំនួននេះ មានការធ្លាក់ចុះ២១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕