(បរទេស)៖ នៅទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន សម្រេចបំណងឡើងទៅវគ្គចែកពូលជុំផ្តាច់ព្រ័ត្រនៃ ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2021 ជាលើកដំបូងប្រវត្តិសាស្រ្ត ក្រោយរង់ចាំអស់រយៈពេល ២៣ឆ្នាំ។
ប្រទេសនៅអឺរ៉ុបមួយនេះ បានយកឈ្នះគូប្រជែងសែប៊ី ដោយបាល់ប៉េណាក់ទីកាត់សេចក្តី ៥-៤ បន្ទាប់ពីប្រកួតពេញម៉ោង និងថែម ១៥នាទី ២ដងស្មើគ្នា ១-១ ក្នុងការប្រកួតជម្រុះជុំចុងក្រោយ ដើម្បីស្វែងរកកៅអីទៅលេង Euro 2021 ក្នុងវគ្គចែកពូល ២៤ក្រុមចុងក្រោយ។
លោក Clarke បានដឹកនាំក្រុមបាល់ទាត់ផ្នែកបុរសស្កុតឡេន លេង ៩ប្រកួតមិនដែលចាញ់ឡើយ ដែលជាប្រវត្តិសាស្រ្តដ៏ល្អបំផុតរបស់ពួកគេក្នុងរយៈពេល ៤៤ឆ្នាំ ដែលនឹងត្រូវប៉ះក្រុមជម្រើសជាតិអង់គ្លេស ក្រូអាត និងសាធារណរដ្ឋឆេក នៃវគ្គសន្សំពិន្ទុប្រចាំពូល D នៅ Euro ឆ្នាំក្រោយ បន្ទាប់ពីត្រូវបានពន្យារពេល ១ឆ្នាំដោយសារតែ ជំងឺ Covid-19 រីករាលដាលពេញសកលលោក៕