(អាមេរិក)៖ កម្មវិធីកម្សាន្តតាមទូរស័ព្ទដៃដែលកំពុងល្បី TikTok នៅពេលនេះគឺបាននិងកំពុងតែដំណើរការដូចធម្មតានៅក្នុងសហរដ្ឋអាមេរិក បើទោះបីជាកម្មវិធីមួយនេះ ត្រូវបានអាមេរិកទុកសុពលភាពឱ្យត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា
ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបានប្រកាសពន្យារពេលក្នុងការអនុវត្តបិទកម្មវិធី TikTok រហូតដល់យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយនៅពេលនេះ គឺ TikTok នៅតែដំណើរការបានដូចធម្មតា។

ក្រសួងពាណិជ្ជអាមេរិក បានស្មើដល់តុលាការឱ្យបិទកម្មវិធី TikTok ចេញពី App Store និង Play Store សហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកបានប្រកាសពន្យារពេល ហើយមកដល់ពេលនេះ កម្មវិធី TikTok នៅតែអាចដំណើរការបានដូចធម្មតា។

ដំណឹងនេះចាត់ទុកថាជាដំណឹងដ៏ល្អមួយសម្រាប់អ្នកនិយម និងកំពុងប្រើប្រាស់កម្មវិធី TikTok ប្រមាណជា ១០០លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។

មុននេះ លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋ បានចោទប្រកាន់កម្មវិធី TikTok ថាបានលួចទិន្នន័យអ្នកប្រើប្រាស់ និងបញ្ជូនទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង ព្រមទាំងទុកផ្លូវពីរឲ្យ TikTok ដោយទី១ លក់អាជីវកម្មនៅសហរដ្ឋអាមេរិកឱ្យក្រុមហ៊ុនអាមេរិក និងទី២ ដើរចេញពីសហរដ្ឋអាមេរិក៕