(ឡុងដ៍)៖ ខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ កីឡាករ Alan Browne ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុស COVID-19, មិនដល់មួយថ្ងៃផង បន្ទាប់ពីប្រកួតតទល់នឹង ក្រុមជម្រើសជាតិអង់គ្លេស ក្នុងលក្ខណៈមិត្តភាព កាលពីថ្ងៃព្រហស្បត្តិ៍ នៅឯពហុកីឡដ្ឋាន Wembley Stadium របស់អង់គ្លេស, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

កីឡាករ Browne វ័យ២៥ឆ្នាំរូបនេះ គឺជាកីឡាករទី២ហើយ ដែលត្រូវបានគេរកឃើញថា បានឆ្លងវីរ៉ុសនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Callum Robinson បានឆ្លង៕