(ភ្នំពេញ)៖ លោកស្រី អ៊ុំ ចរិយា អគ្គនាយិកា ក្រុមហ៊ុន lovimex trading co.,LTD នៅពេលថ្មីៗនេះបានបង្ហាញសារអប់រំដ៏មានអត្ថន័យមួយ ដើម្បីជាការចែករំលែកទៅដល់ បងប្អូនសុភាពនារីទាំងអស់ ដែលបានវិវត្តន៍មកជាអ្នកជំនួញ ឬក៏ជាដៃគូសហការចែកចាយផលិតផល គួរតែជ្រើសរើសយកជំរើសមួយ គឺផ្តល់ឱកាសឲ្យស្ត្រីទាំងអស់ ទទួលបានភាពជោគជ័យដូចគ្នា ប្រសើរជាងការប្រកួតប្រជែងគ្នា ហើយសារមួយនេះ គឺជាផ្នែកមួយដែលលោកស្រីតែងតែណែនាំ និងផ្តល់ឱកាសឲ្យដៃគូសហការរបស់ខ្លួននាពេលកន្លងមក។

លោកអ្នកប្រាកដជាមានចម្ងល់ឆ្ងល់ថា តើម្ចាស់ផលិតផល DB’s Dimond Skin Care ជានរណា? ហេតុអ្វីបានជាលោកស្រីមានសមត្ថភាព អាចបណ្តុះបណ្តាល និងចែករំលែកទៅដល់ស្ត្រីៗឲ្យក្លាយទៅជាគ្រាប់ពេជ្រ នៅក្នុងវិស័យមុខជំនួញ អាចក្លាយទៅជាអ្នកលក់ ដែលមានសមត្ថភាពពិតប្រាកដ?

លោកស្រី អ៊ុំ ចរិយា អគ្គនាយិកា ក្រុមហ៊ុន lovimex trading co.,LTD និងជានាយិកា ឌែរម៉ា បូតេ គ្លីនិក គឺជាស្ត្រីមួយរូប ដែលមានបទពិសោធន៍ច្រើនឆ្នាំ ជាមួយនិងការបង្កើតមុខជំនួញ ហើយលោកស្រីក៏មានឯកទេសផ្នែកសុខភាពស្បែកផងដែរ ។ លោកស្រីគឺជាស្ត្រីម្នាក់ដែលមានភាពរឹងមាំ ចូលចិត្តបើកឱកាសបណ្តុះបណ្តាលស្ត្រីធម្មតា ស្ត្រីមេផ្ទះ ដែលមានឆន្ទះចង់ក្លាយទៅជាអ្នកជំនួញ ឫក៏ជាដៃគូសហការ ហើយលោកស្រីតែងតែចូលរួមចំណែកដោះស្រាយ គ្រប់បញ្ហាប្រឈមរបស់ដៃគូសហការ ចំណាយកំលាំងកាយចិត្តពេលវេលា ផ្តល់ភាពកក់ក្តៅឲ្យដៃគូសហការ បង្កើតវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងផ្ទាល់របស់លោកស្រី ទៅកាន់ស្ត្រីជាច្រើន ។ហើយគិតរហូតមកដល់ពេលនេះមានស្ត្រីមិនតិចទេ ដែលទទួលបានការបណ្តុះបណ្តាល ការចែករំលែកបទពិសោធពីលោកស្រីអគ្គនាយិកា ហើយបច្ចុប្បន្នស្ត្រីទាំងអស់នេះ ក៏កំពុងតែទទួលបានភាគជោគជ័យ បន្តបន្ទាប់ផងដែរ។

តាមរយៈសារខ្លីដែលមានរយៈពេលជាង២នាទី របស់លោកស្រី អ៊ុំ ចរិយា បានរៀបរាប់យ៉ាងលម្អិត ពីខ្លឹមសារនិងសារអប់រំខ្លីតែមានន័យចាក់ចំបេះដូង ទស្សនិកជននិងស្ត្រីមិនតិចទេ លោកស្រីបានលើកឡើងថា រយៈពេលប្រមាណ១ឆ្នាំហើយ ដែលក្រុមហ៊ុនលោកស្រីសម្រេចរើសដៃគូសហការ ដោយមានការសម្រឹតសម្រាំងខ្លាំង ព្រោះថាគោលការណ៍លោកស្រី មិនមែនរើសដៃគូសហការច្រើនទេ តែអ្វីដែលលោកស្រីចង់បានគឺគុណភាព ប្រសិទ្ធិភាព ការផ្តល់ឲ្យនូវភាពកក់ក្តៅ និងដឹកដៃគ្នាឆ្ពោះទៅកាន់ភាពជោគជ័យ ព្រោះថាក្តីស្រមៃរបស់លោកស្រី ចង់ឃើញដៃគូសហការ ទទួលបានជោគជ័យជាមួយDB’ Diamond ធ្វើដំណើររួមគ្នាដោយភាពស្មោះត្រង់ ឆ្ពោះទៅកាន់ភាពជោគជ័យជាមួយគ្នា ប្រសើរជាង ប្រកួតប្រជែងដណ្តើមទីផ្សារនិងភាពជោគជ័យគ្នា យើងគួរតែងាកមកផ្តល់ឱកាសឲ្យគ្នាទៅវិញទៅមក។

ជាក់ស្តែងនាពេលនេះ គឺជាសម័យការជំងឺកូវីដ-១៩ កំពុងតែរាលត្បាតក៏ពិតមែន តែអគ្គនាយិការូបស្អាតម្នាក់នេះ បានខិតខំរកដំណោះស្រាយ និងព្យាយាមប្រើយុទ្ធសាស្ត្រមួយចំនួន ធ្វើយ៉ាងណាកុំឲ្យដៃគូសហការរបស់ខ្លួន ជួបប្រទះបញ្ហាឫក៏ជាប់គាំង ដោយសារតែបញ្ហាសេដ្ឋកិច្ចជាដើម។ គោលបំណងតែមួយគឺលោកស្រី ចង់ឲ្យស្ត្រីដែលជាដៃគូទាំងអស់ ឆ្ពោះទៅមុខជោគជ័យទាំងអស់គ្នា។

លោកស្រី អ៊ុំ ចរិយា បានលើកឡើងបន្ថែមទៀតនៅក្នុងវីដេអូថា ពួកយើងចាប់ផ្តើមពីតូច តែទឹកចិត្តយើងធំធេង ហើយ DB’s Dimond Skin Care គឺប្រៀបបានដូចជាផ្កាដែលត្រូវទឹកសន្សើម ហើយរីកគ្រប់រដូវការ ។

ដូច្នេះចង់ដឹងថានៅក្នុងវីដេអូរបស់លោកស្រី អ៊ុំ ចរិយា មានសារអ្វីល្អជាងនេះទៀត លោកអ្នកអាចចូលទស្សនាវីដេអូខាងក្រោមនេះ៖