(អង់គ្លេស)៖ គម្រោងបង្កើនប្រសិទ្ធិភាពបណ្តាញ 5G (5G Network Optimization) បង្កើតដោយក្រុមហ៊ុន Huawei និង Sunrise បានឈ្នះពានរង្វាន់ក្នុងការសម្រេចគម្រោងល្អឥខ្ចោះ (Project Delivery Perfection Award)។

ពានរង្វាន់ GLOTEL ត្រូវបានរៀបចំឡើងដោយ Telecoms.com ដែលជាប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទូរគមនាគមន៍ដ៏ល្បីលើពិភពលោក ហើយបានទទួលស្គាល់ក្រុមហ៊ុនដែលបានចូលរួមចំណែកដែលមានភាពលេចធ្លោក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម និងការច្នៃប្រឌិតថ្មីៗឥតឈប់ឈរ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងកម្មវិធីផ្តល់ពានរង្វាន់ទូរគមនាគមន៍ពិភពលោកលើកទី៨ (GLOTEL)។

ក្រុមហ៊ុន Sunrise គឺជាក្រុមហ៊ុនប្រតិបត្តិករឈានមុខគេមួយ ដែលបានបើកដំណើរការបណ្តាញ 5G នៅប្រទេសស្វីសនៅដើមឆ្នាំ ២០១៩។ ប្រព័ន្ធ 5G គឺជាបច្ចេកវិទ្យាទំនាក់ទំនងចល័តជំនាន់ថ្មីមួយ ដែលអាចធ្វើឱ្យប្រសើរឡើង នូវបទពិសោធន៍របស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមការងារបង្កើនប្រសិទ្ធិភាព របស់ក្រុមហ៊ុន Sunrise ដោយបង្កើនអានុភាពដំណោះស្រាយបង្កើន ប្រសិទ្ធភាពបណ្តាញ 5G ដ៏ឆ្លាតវៃរបស់ពួកគេ។ ជាលទ្ធផលក្រុមហ៊ុន Sunri seបានទទួលលទ្ធផលល្អជាងដៃគូប្រកួតប្រជែងរបស់ខ្លួនទាំងអស់ ក្នុងការវាស់ស្ទង់ប្រព័ន្ធ 5G ដំបូងឱ្យទស្សនាវដ្តី Connect Magazine (នៅក្នុងបណ្តាប្រទេសនិយាយភាសាអាឡឺម៉ង់, ការបោះពុម្ពផ្សាយ លើកទី1/2020)1។ លទ្ធផលទាំងនេះ បានបញ្ជាក់ពីការវិភាគប្រព័ន្ធ 5G ចេញពី RootMetrics ដោយ IHS Markit ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានបង្ហាញថាក្រុមហ៊ុនSunriseមានបណ្តាញ 5G ធំជាងគេ និងលឿនបំផុតនៅក្នុងប្រទេសស្វីស២។

លោក Elmar Grasser ប្រធានផ្នែកបច្ចេកវិទ្យាក្រុមហ៊ុន Sunrise បានឱ្យដឹងថា «ក្រុមហ៊ុន Sunrise បានចាប់ផ្តើមដំណើរការ 5G របស់ខ្លួនជាប្រតិបត្តិករដំបូងគេមួយ នៅទូទាំងពិភពលោក និងជាប្រតិបត្តិករ 5G ឈានមុខគេនៅអឺរ៉ុប។ ការគ្រប់គ្រងបណ្តាញ និងការដាក់យុទ្ធសាស្រ្តឆ្ពោះទៅមុខរបស់យើង រួមផ្សំជាមួយដំណោះស្រាយឧបករណ៍ និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតពីក្រុមហ៊ុន Huawei គឺជាមូលដ្ឋាននៃភាពជាអ្នកដឹកនាំប្រព័ន្ធ 5G របស់ពួកយើង។ ហើយសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង បង្កើនប្រសិទ្ធិភាពរួមគ្នារបស់យើង ទើបយើងអាចផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្ម 5G ដែលមានគុណភាពល្អដាច់គេ»

គម្រោងបង្កើនប្រសិទ្ធភាពបណ្តាញ 5G ដោយការសហការរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Sunrise បានជះឥទ្ធិពលដោយផ្ទាល់ទៅលើបទពិសោធន៍បណ្តាញ 5G និងការអភិវឌ្ឍន៍សំរាប់អ្នកប្រើប្រាស់។

លោក Ellick Chen ប្រធានគ្រប់គ្រងទូទៅនៃ Huawei Network Planning & Optimization Domain បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ នៃការបង្កើនប្រសិទ្ធភាពបណ្តាញនៅក្នុងគម្រោងនេះដូចតទៅ៖

ទី១៖ ការបង្កើនប្រសិទ្ធភាពដំណើរការគន្លឹះ 5G៖ បន្ទាប់ពីបានបើកដំណើរការ 5G នៅក្នុងប្រទេសស្វីស ការធ្វើតេស្តិ៍សាកល្បងរបស់គម្រោង បានបង្ហាញពីដំណោះស្រាយបញ្ហាមួយចំនួនស្មើរនឹង «០» និងសមាមាត្រការប្រើប្រាស់ 5G មានកម្រិតទាប។ ក្រុមការងារនៃគំរោងនេះ បានរកឃើញបញ្ហាធំៗ មួយចំនួនភ្លាមៗផងដែរ។

ក្រុមការងារនេះមានការឆ្លើយតបយ៉ាងឆាប់រហ័ស និងបានសហការជាមួយអ្នកជំនាញ សម្រួលរបស់ក្រុមហ៊ុន Sunrise ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដំណើរការបណ្តាញ ដែលបានកាត់បន្ថយគំរូ NR ជាមួយនឹងលទ្ធផល «0» ដោយកត្តា 10x។ វាបានធ្វើឱ្យប្រសើរឡើង នូវសមាមាត្រការប្រើប្រាស់ 5G ដល់ទៅពីរដង។ ប្រសិទ្ធភាពបានកើនឡើង ៤៧ភាគរយ នៃកម្រិត 5G ជាមធ្យម និងចំណុចកំពូលឈានដល់ជិត ១.៧ ជីហ្គាបៃ។

ទី២៖ ការបង្កើនប្រសិទ្ធភាពបទពិសោធន៍អ្នកប្រើប្រាស់ 5G៖ រលកដំបូងនៃអ្នកប្រើប្រាស់ 5G គឺភាគច្រើនអតិថិជនសំខាន់ៗ ដែលបញ្ហាទាក់ទិនមួយចំនួនរបស់ពួកគេអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់រូបរាងស្លាកយីហោរបស់ប្រតិបត្តិករ។ ប្រព័ន្ធ 5G ក្លែងក្លាយក្លែងគ្មានប្រសិទ្ធភាព ឬក៏ទាបពេលដំណើរការ ភាពមិនត្រូវគ្នានៃស្ថានីយទទួលព័ត៌មាន និងការប្រើប្រាស់ថាមពល គឺជាបញ្ហាប្រឈមចម្បងសម្រាប់បទពិសោធន៍អ្នកប្រើប្រាស់ 5G។

ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន Sunrise ដើម្បីដោះស្រាយបញ្ហាដោយបង្កើនអានុភាពប្រព័ន្ធ NR/LTE Anchor Layer Optimization-ល-។

ទី៣៖ សម្រចលទ្ធផលលើសដៃគូប្រកួតប្រជែង នៅក្នុងការវាស់ស្ទង់ការភ្ជាប់បណ្តាញ 5G ដំបូង៖ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមហ៊ុន Sunrise និងក្រុមហ៊ុន Huawei បានធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរឡើង និងទទួលបានលទ្ធផលស្នាដៃថ្មីមួយ។ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ២០១៩ ភាគីទាំងសង្ខងបានឆ្លងកាត់បីដំណាក់កាល ក្នុងដំណើរការបង្កើនប្រសិទ្ធិភាព ការវាស់ស្ទង់ការតភ្ជាប់ទាក់ទងនឹង KQIs (Key Quality Indicator) បានទទួលលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ហើយទីបំផុតបានឈ្នះលើដៃគូប្រកួតប្រជែងរបស់ខ្លួន និងបានឈ្នះពានរង្វាន់ INNOVATIONSPREIS 20193 សម្រាប់ការដាក់ចេញឱ្យប្រើប្រាស់ប្រព័ន្ធ 5G របស់ខ្លួន។

លោក Jack Wang ប្រធាននាយកដ្ឋាន Service & Software Marketing & Solutions នៃក្រុមហ៊ុន Huawei បាលើកឡើងថា «ពានរង្វាន់នេះត្រូវបានទទួលស្គាល់យ៉ាងខ្លាំង ពីវិស័យឧស្សាហកម្ម ចំពោះសមិទ្ធិផលរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Sunrise ក្នុងការបង្កើនប្រសិទ្ធភាពបណ្តាញ 5G។ ការជ្រើសរើសក្រុមហ៊ុន Huawei ជាដៃគូយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Sunrise សម្រាប់បណ្តាញ និងបទពិសោធន៍ប្រព័ន្ធ 5G វាគឺជាការទទួលស្គាល់សមត្ថភាពបច្ចេកទេសរបស់ក្រុមហ៊ុន Huawei។

ក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុន Sunrise ដើម្បីផ្តល់នូវលទ្ធផលល្អប្រសើរ ដែលបានទទួលស្គាល់ដោយវិស័យឧស្សាហកម្មទាក់ទង នឹងការធ្វើដំណើរការបណ្តាញ ការកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ចុងក្រោយ និងចំណាត់ថ្នាក់បទពិសោធន៍។ ក្រុមហ៊ុន Huawei នឹងបន្តផ្តល់ជូននូវសេវាកម្មបង្កើន ប្រសិទ្ធភាពបណ្តាញ 5G ល្អបំផុតសម្រាប់ប្រតិបត្តិករពិភពលោក ដោយជួយប្រតិបត្តិករឱ្យទទួល បាននូវបទពិសោធន៍ និងស្លាកយីហោសេវាកម្ម 5G ឈានមុខគេ»