(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតម៉ាស Heathfirst PP Co.,Ltd បានទទួលវិញ្ញាបនបត្រស្ដីពីការចុះឈ្មោះពីអាជ្ញាធរចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA)។
វិញ្ញាបនបត្រស្ដីពីការចុះឈ្មោះនេះជាការបញ្ជាក់ថា ក្រុមហ៊ុនផលិតម៉ាស Heathfirst PP Co.,Ltd. ដែលមានអាសយដ្ឋាននៅតាមផ្លូវលេខ 111A ភូមិឈៀងតុង សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចុះឈ្មោះជាមួយ FDA រួចរាល់ហើយ ដោយអនុលោមតាមមាត្រ ២១ នៃក្រមរដ្ឋប្បវេណីរបស់សហរដ្ឋអាមេរិក។
សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនផលិតម៉ាស Heathfirst PP Co.,Ltd តាមរយៈលីងនេះ៖ http://www.healthfirstpp.com