(សៀងហៃ-ចិន)៖ នៅក្នុងសន្និសីទកាសែត រវាងសាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei 5G Capital ភាគីទាំងពីរបានប្រកាសអំពីសមិទ្ធផលនៃគម្រោងច្នៃប្រឌិតថ្មី 5G Capital ក្រោមប្រធានបទ «ឆ្ពោះទៅកាន់ភាពឆ្លាតវៃទាំងអស់គ្នា»។
ក្នុងពិធីនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេក៏បានដាក់ចេញផងដែរនូវ «5G Capital Cube» រួមគ្នាជាមួយដៃគូឧស្សាហកម្មដូចជា Yitong Century និង Tencent Games ដើម្បីបង្កើតសមត្ថភាពបណ្តាញ E2E និងប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ។
លោក Yang Lifan អនុប្រធានគ្រប់គ្រងទូទៅនៅសាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង, លោក Wang Chuanbao អនុប្រធានគ្រប់គ្រងទូទៅ នៃសាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង, លោក Ritchie Peng ប្រធាន 5G Product Line នៃក្រុមហ៊ុន Huawei, លោក Liu Wei អនុប្រធានគ្រប់គ្រងទូទៅ និងជាប្រធានមន្ត្រីបច្ចេកវិទ្យានៃ EASTONE CREATIVE និង លោក Fu Yabin ប្រធានក្រុមប្រតិបត្តិការបច្ចេកវិទ្យា Cloud Game នៃTencent Games បានថ្លែងសុន្ទរកថាសំខាន់ៗសម្រាប់គម្រោង 5G Capital។
លោក Miao Shouye អគ្គនាយក 5G Co-construction and Sharing Working Group នៃក្រុមហ៊ុន China Unicom, លោក Chi Yongsheng អគ្គនាយករងវិទ្យាស្ថានស្រាវជ្រាវក្រុមហ៊ុន China Unicom, លោក Tang Xiongyan ប្រធានអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថានស្រាវជ្រាវបណ្តាញបច្ចេកវិទ្យាក្រុមហ៊ុន China Unicom, លោក Chen Chuanfei ប្រធាន DIS Product Line របស់ក្រុមហ៊ុន Huawei និង លោក Zhou Yi អគ្គនាយកផ្នែក China Carrier Wireless Network & Cloud Core Network Marketing & Solution Sales របស់ក្រុមហ៊ុន Huawei បានចូលរួមក្នុងពិធីបើកសម្ពោធ 5G Capital Cube។
កាន់តែឆ្លាតវៃទាំងអស់គ្នាក្នុងនាមជារដ្ឋធានី នៃប្រទេសចិន ទីក្រុងប៉េកាំង រក្សាបាននូវស្ថានភាពនយោបាយសំខាន់ៗ និងមានតម្រូវការខ្ពស់សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់ ស្តង់ដារបរិស្ថាន និងទំនុកចិត្តលើបណ្តាញអ៉ីនធឺណេត។ ដោយផ្តោតការយកចិត្តទុកដាក់ លើការកសាងសមត្ថភាពស្នូល និងការសម្រួលដល់ឧស្សាហកម្មផ្សេងៗគ្នា ក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំងបានសម្រេចការច្នៃប្រឌិតប្រកបដោយផ្លែផ្កា និងអនុវត្តគ្រប់វិធី ចាប់តាំងពីបើកដំណើរការស្ថានីយ៍មូលដ្ឋាន 5G ដំបូងបង្អស់របស់ប្រទេសចិន ដែលត្រូវបានគេដាក់ពង្រាយនៅស្រុកហៃដានក្នុងឆ្នាំ២០១៨ រហូតដល់ការបើកដំណើរការជាផ្លូវការនូវវេទិកាប្រតិបត្តិការ 5G នៅឆ្នាំនេះ។ ជាមួយនឹងវឌ្ឍនភាពរីកដុះដាល់ជាលំដាប់ ការយល់ដឹងលើប្រព័ន្ធ5G របស់សាខាក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំងគឺកាន់តែខ្លាំងឡើងៗ។
នៅក្នុងសន្និសីទកាសែតលោក Yang Lifan អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China Unicom ប្រចាំសាខាទីក្រុងប៉េកាំង បានលើកឡើងថា «បើក្រឡេកមើលដំណើរការរបស់យើងកន្លងមក យើងតែងតែប្រកាន់ខ្ជាប់នូវស្មារតីវឌ្ឍនភាព ការច្នៃប្រឌិត និងវិទ្យាសាស្ត្រ។ យើងកសាងសមត្ថភាពស្នូលដោយផ្អែកលើបណ្តាញ បច្ចេកវិទ្យានិងកម្មវិធីដើម្បីសម្រេចបាននូវឧត្តមភាពក្នុង អាជីវកម្ម បច្ចេកវិទ្យា និងគុណភាព។ លើសពីនេះទៀត ការថែរក្សាផ្ទៃក្នុង ការបង្កើនប្រសិទ្ធិភាព និងការចែករំលែកតែងតែត្រូវបានត្រៀមទុកជានិច្ច។ រួមគ្នាជាមួយអ្នកលក់ឧបករណ៍ និង ដៃគូឧស្សាហកម្ម យើងបានកសាងសមត្ថភាពបណ្តាញ E2E និងប្រព័ន្ធអេកូឡូស៊ីឈ្នះឈ្នះ ហើយផ្តល់ជូនអ្នកប្រើប្រាស់របស់យើងនូវបទពិសោធន៍ និងសេវាកម្ម 5G ល្អបំផុត»។
លោក Yang Peng អនុប្រធានគ្រប់គ្រងទូទៅ នៃ Network Department សាខានៃក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង លោក Xiao Rui អនុប្រធានគ្រប់គ្រងទូទៅនៃ Network Optimization Center & 5G Innovation Center នៃសាខាក្រុមហ៊ុន China Unicom នៅទីក្រុងប៉េកាំង និងលោក Xu Rui អនុប្រធានគ្រប់គ្រងទូទៅនៃ Digitalization Department សាខាក្រុមហ៊ុន China Unicom នៅទីក្រុងប៉េកាំង បានពន្យល់ពីវិធីដើម្បីកសាងសមត្ថភាព 5G ស្នូលរបស់សាខាក្រុមហ៊ុន China Unicom នៅទីក្រុងប៉េកាំង។
ពួកគេក៏បានបង្ហាញពីសមត្ថភាពបណ្តាញ និងកម្មវិធីប្រតិបត្តិការសម្រាប់ 5G Capital នៅទីតាំងសំខាន់ៗជាច្រើន ដូចជាមជ្ឈមណ្ឌលសិល្បៈជាតិ (National Centre for the Performing Arts) ផ្លូវហិរញ្ញវត្ថុប៉េកាំង (Beijing Financial Street) និងការិយាល័យទូរស័ព្ទចម្ងាយឆ្ងាយទីក្រុងប៉េកាំង (Beijing Long Distance Telephone Bureau)។
ដោយផ្អែកលើសមត្ថភាពបណ្តាញ និងកម្មវិធីដៃគូឧស្សាហកម្ម បានពន្យល់យ៉ាងល្អិតល្អន់អំពីវិធីដំណើរការអាជីវកម្មផ្សេងៗ ដូចជាការដ្ឋានសំណង់ឆ្លាតវៃ ការបង្រួមវីដេអូ និង Cloud Gaming។
ប្រព័ន្ធ 5G ធ្វើឲ្យមានការផ្លាស់ប្តូរសង្គម ហើយអាជីវកម្មថ្មីក៏បង្កើនតម្រូវការខ្ពស់ លើសេវាកម្មបណ្តាញ។ បណ្តាញតែមួយមុខមិនមែនជាផលិតផលទេ ដើម្បីធ្វើយ៉ាងណាឲ្យអាចមានលទ្ធភាពផ្តល់សេវាកម្ម ដែលអាចទទួលយកបាន តម្រូវឲ្យយើងជំរុញការអភិវឌ្ឍ និងការសហការគ្នានៅក្នុងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម។ ជាពិសេសត្រូវអភិវឌ្ឍន៍ប្រព័ន្ធបណ្តាញដែលត្រូវការចុចតែម្តង កិច្ចសហប្រតិបត្តិការប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយ ប្រតិបត្តិការទីផ្សារទូលំទូលាយ សេវាកម្មគ្រប់គ្រងច្រកចេញចូលតែមួយ និងប្រព័ន្ធCT/IT ដើម្បីបញ្ចូលឧស្សាហកម្មផ្សេងៗគ្នា នៅក្នុងប្រព័ន្ធអេកូឡូស៊ីថ្មី។
លោក Wang Chuanbao អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំងបានគូសបញ្ជាក់បន្ថែមទៀតថា «យើងនឹងបន្តផ្តោតលើកម្មវិធី បច្ចេកវិទ្យា និងបណ្តាញ ខណៈពេលដែលចូលរួមជាមួយភាគីដៃគូឧស្សាហកម្ម ដើម្បីការដំណើរការសេវាកម្មឆ្លាតវៃចម្រុះ»។
ការច្នៃប្រឌិតរួមគ្នានៃ 5G Capital ឆ្នាំ២០២០ គឺជាឆ្នាំដំបូង នៃប្រតិបត្តិការ 5G ដែលមានគុណភាពជាការចង្អុលបង្ហាញយ៉ាងសំខាន់។ ការធ្វើឲ្យ 5G អាចចូលទៅបម្រើក្នុងគ្រួសារ និងឧស្សាហកម្មរាប់ពាន់នៅទីក្រុងប៉េកាំង បានក្លាយជាបញ្ហាប្រឈមដ៏សំខាន់មួយ។
ក្នុងរយៈពេល៦ខែកន្លងមកនេះ ក្រុមហ៊ុន China Unicom ប្រចាំទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានបង្កើតបណ្តាញ 5G ដែលមានភាពខ្លាំងក្លាមួយ ដោយអនុវត្តគម្រោងច្នៃប្រឌិតរួមគ្នារបស់ 5G Capital (ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ចំនួន៦, ការរកឃើញតម្លៃនៃសេវាកម្មឆ្លាត ចំនួន៤ និងការបង្ហាញគម្រោងចំនួន២)។
ភាគីទាំងពីរក៏បានអញ្ជើញដៃគូជាច្រើន មកចូលរួមអនុវត្ត និងអភិវឌ្ឍន៍ករណីប្រើប្រាស់ដោយចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ឧស្សាហកម្ម 5G នៅទីក្រុងប៉េកាំង។ សកម្មភាពទាំងនេះបានជួយធ្វើឲ្យប្រសើរឡើងនូវគំរូ 5G E2E ពីកម្មវិធីទៅកាន់ស្ថានីយ បណ្តាញ និងអាជីវកម្ម ដោយប្រែក្លាយទីក្រុងប៉េកាំងទៅជាស្តង់ដាគំរូ 5G សកល។
បើនិយាយពីបទពិសោធន៍អ្នកប្រើប្រាស់ ភាគីទាំងសងខាងបានប្តេជ្ញាចិត្ត ក្នុងការបង្កើតបទពិសោធន៍ ដែលមានគុណភាពខ្ពស់នៅទីតាំងសំខាន់ៗដូចជា ផ្លូវហិរញ្ញវត្ថុប៉េកាំង (Beijing Financial Street) អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង និងអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង Daxing។ លើសពីនេះទៀត ពួកគេបានធ្វើការជាមួយដៃគូឧស្សាហកម្មដើម្បីផ្តល់អំណាចដល់កម្មវិធីឧស្សាហកម្ម ដូចជា ទីសាលារៀនឆ្លាតវៃ ការដ្ឋានសំណង់ឆ្លាតវៃ ការថែរក្សាសុខភាពឆ្លាតវៃ កន្លែងឆ្លាតវៃ និងការអប់រំឆ្លាតវៃ។
ទាក់ទងនឹងដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ពួកគេបានផ្តល់នូវបទពិសោធន៍ Gigabit ទាំងនៅខាងក្រៅនិងក្នុងអគារ និងជួយលើកកម្ពស់កម្មវិធីឧស្សាហកម្មដោយប្រើប្រព័ន្ធ United Cloud Platform និង E2E Slices នៅឆ្នាំនេះ។ Downlink Carrier Aggregation, Super Uplink, និង Indoor Distributed Massive MIMO ត្រូវបានធ្វើការផ្ទៀងផ្ទាត់នៅលើបណ្តាញផ្សាយផ្ទាល់ និង ទទួលបានអត្ថប្រយោជន៍ជាច្រើន។ បច្ចេកវិទ្យាទំនើបៗទាំងនេះកំពុងជួយដល់ក្រុមហ៊ុន China Unicom ទីក្រុងប៉េកាំងស្វែងរកព្រំដែនអាជីវកម្ម។
លោក Ritchie Peng ប្រធាន 5G Product Line របស់ក្រុមហ៊ុន Huawei បានបញ្ជាក់ថា «យើងនឹងបន្តសហការជាមួយក្រុមហ៊ុន China Unicom ទីក្រុងប៉េកាំងដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការទីក្រុងប៉េកាំង ដំណើរការឌីជីថលទីក្រុងទាំងមូល ជាមួយនឹងការច្នៃប្រឌិតថ្មីនៃប្រព័ន្ធ 5G។ យើងរីករាយក្នុងការធ្វើការជាមួយក្រុមហ៊ុន China Unicom ទីក្រុងប៉េកាំង ហើយនិងដៃគូឧស្សាហកម្មដើម្បីបន្តស្វែងរកបច្ចេកវិទ្យា ស្តង់ដារ ប្រព័ន្ធអេកូឡូស៊ី និងគំរូអាជីវកម្មថ្មីៗ ជាបន្តបន្ទាប់ដោយបញ្ចោញនូវសក្តានុពលនៃ 5G Capital និងបង្កើតប្រព័ន្ធអេកូឡូស៊ី 5G ប្រកបដោយភាពល្អប្រសើរដើម្បីសម្រេចបាននូវការតភ្ជាប់អ្វីៗគ្រប់យ៉ាង»។
លោកបន្ដថា ការងារនេះត្រូវបានផ្សព្វផ្សាយទាំងតាមប្រព័ន្ធអិនធឺណេត និងតាមទីកន្លែង ជាមួយដៃគូឧស្សាហកម្មរបស់យើងគឺ GSMA និង GTI នៅលើវេទិកាGlobal Mobile Broadband Forum លើកទី១១ នឹងនាំមកនូវប្រព័ន្ធដឹកជញ្ជូនសកលរួមគ្នា ដៃគូសង្វាក់ឧស្សាហកម្ម អ្នកដឹកនាំឧស្សាហកម្ម ក៏ដូចជា តំណាង និងអ្នកដឹកនាំសាជីវកម្មដែលមានស្តង់ដារ ឧស្សាហកម្ម បទប្បញ្ញត្តិ និងអង្គភាពស្រាវជ្រាវ រួមទាំងអស់នេះនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និង អ្នកវិភាគ។ យើងរួមគ្នារិះរកវិធីដើម្បីទ្រទ្រង់កំណើននៃឧស្សាហកម្ម5G និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំនិងមានប្រយោជន៍តាមរយៈការច្នៃប្រឌិតរួមគ្នានៃឧស្សាហកម្ម៕
សម្រាប់ព័ត៌មានលម្អិតសូមចុច៖ https://www.huawei.com/minisite/mbbf2020/en/