(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសីលធម៌សង្គមជាច្រើនដែលបានកើតមាននៅប្រទេសចិន ទើបនៅខែមីនា ឆ្នាំ២០០៦ ប្រធានាធិបតីចិនទី៦ លោក ហ៊ូ ជីនតាវ (Hu Jintao) បានដាក់ចេញ និងផ្សព្វផ្សាយនូវចលនា «កិត្តិយស និងក្ដីអាម៉ាសទាំង ៨» បញ្ជ្រាបទៅដល់ប្រជាជនចិនទូទាំងប្រទេស និងក្រៅប្រទេសផងដែរ។
* ចលនាកិត្តិយស និងក្ដីអាម៉ាសទាំង ៨ នោះរួមមាន៖
ទី១៖ មានកិត្តិយសចំពោះអ្នកស្រលាញ់ជាតិមាតុភូមិ / ខ្មាស់អៀនចំពោះអ្នកបំផ្លាញជាតិមាតុភូមិ។
ទី២៖ មានកិត្តិយសចំពោះអ្នកស្រលាញ់ប្រជាជនខ្លួន / ខ្មាស់អៀនចំពោះអ្នកក្បត់ប្រជាជនខ្លួន។
ទី៣៖ មានកិត្តិយសចំពោះអ្នកស្វែងរកវិទ្យាសាស្ត្រ / ខ្មាស់អៀនចំពោះអ្នកបដិសេធនឹងការសិក្សារៀនសូត្រ។
ទី៤៖ មានកិត្តិយសចំពោះអ្នកប្រឹងធ្វើការងារ / ខ្មាស់អៀនចំពោះអ្នកខ្ជិលនិងស្អប់ការងារ។
ទី៥៖ មានកិត្តិយសចំពោះអ្នកជួយអ្នកដទៃ / ខ្មាស់អៀនចំពោះអ្នករង់ចាំតែការចំណាយពីគេឯង។
ទី៦៖ មានកិត្តិយសចំពោះអ្នកទុកចិត្តបាន / ខ្មាស់អៀនចំពោះអ្នកលក់ភក្តីភាពដើម្បីតែប្រយោជន៍ខ្លួន។
ទី៧៖ មានកិត្តិយសចំពោះអ្នកគោរពអនុវត្តតាមច្បាប់និងវិន័យ / ខ្មាស់អៀនចំពោះអ្នកធ្វើខុសច្បាប់និងវិន័យ។
ទី៨៖ មានកិត្តិយសចំពោះអ្នករស់ដោយការខិតខំប្រឹងប្រែង / ខ្មាស់អៀនចំពោះអ្នកក្រអឺតក្រទមហួសប្រមាណ៕