(ពោធិ៍សាត់)៖ ដោយមើលឃើញថា ល្ម៉ើជាប្រភេទដំណាំហូបផ្លែដែលធន់និងអាកាសធាតុបានល្អ ហើយទទួលបានទិន្នផលច្រើន និងមានតម្រូវសកលទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ជាមួយអត្ថប្រយោជន៍ដ៏ច្រើនពិសេសសម្រាប់សុខភាព ព្រមទាំងមានអាយុកាលប្រមូលផលវែងរហូតដល់ជាង១០០ឆ្នាំ និងអាចរក្សារផ្លែទុកបានយូរឆ្នាំ ក្រុមហ៊ុន មណីយិ៍ ជនតា ឯ.ក បានសម្រេចជ្រើសរើសដំណាំល្ម៉ើនេះ ក្នុងការអភិវឌ្ឍន៍លើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយនឹងធ្វើឲ្យដំណាំល្ម៉ើក្លាយជា និមិត្តរូបប្រចាំខេត្តពោធិ៍សាត់។
លោក ប៉ែន គង់ អ្នកគ្រប់គ្រងគម្រោង «ចម្ការល្ម៉ើបរពត» បានឱ្យដឹងថា ថ្វីដ្បិតតែល្ម៉ើមានសក្តានុពលខ្ពស់ ប៉ុន្តែដំណាំប្រភេទនេះទាមទារឲ្យមានបច្ចេកទេសខ្ពស់ រាប់តាំងពីការបន្សុទ្ធពូជ ការដាំដុះ ការការពារ ការបង្កាត់ផ្កា ការថែទាំ និងវិធីធ្វើឱ្យផ្លែមានគុណភាពខ្ពស់ជាដើម។
លោកបានបន្ដទៀតថា ចំពោះលោកអ្នកដែលមិនមានបច្ចេកទេសច្បាស់លាស់ មិនមានចំណេះដឹងអំពីដំណាំល្ម៉ើ និងមិនមានពេលវេលាគ្រប់គ្រាន់ លោកអ្នកអាចទទួល យកកញ្ចប់អភិវឌ្ឍន៍ចម្ការល្ម៉ើ របស់គម្រោង «ចម្ការល្ម៉ើរបពត» នៃក្រុមហ៊ុន មណីយិ៍ ជនតា ឯ.ក ដែលក្រុមហ៊ុនផ្ដល់ជូនការដាំដុះតាមបច្ចេកទេសទំនើប ថែទាំតាមបទដ្ឋាន កម្រិតខ្ពស់រហូតដល់បានផល និងគាំទ្រទីផ្សារលក់កសិផលទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្ដរជាតិ។
លោកបន្ថែមថា កញ្ចប់អភិវឌ្ឍន៍ចម្ការល្ម៉ើនេះ មិនត្រឹមតែផ្តល់ប្រភពចំណូលគ្រឹះមួយសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងអាចបន្សល់ទុក ឱ្យកូនចៅជំនាន់ ក្រោយផងដែរព្រោះក្រុមហ៊ុននឹងផ្ទេរកម្មសិទ្ធិអចិន្ត្រៃយ៍ «ប្លង់រឹង» ទៅម្ចាស់ចម្ការទាំងអស់៕
ព័ត៌មានបន្ថែមទូទាក់ទងលេខទូរស័ព្ទ : 068-665-765 | 078-665-765 | 093-665-765 ៕