(ភ្នំពេញ)៖ ឱកាសពិសេសសម្រាប់អតិថិជនថ្មីរបស់ធនគារ ជីប ម៉ុង ដោយគ្រាន់តែបើកគណនី Premier នៅតាមធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង និងសាខាខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ អតិថិជននឹងទទួលបានអាវយឺតកីឡាដ៏ស្រស់ស្អាតភ្លាមៗ។
វិធីចូលរួមងាយៗ ដោយលោកអ្នកគ្រាន់តែអញ្ជើញទៅធនាគារ ជីប ម៉ុង សាខាខេត្តណាមួយ ហើយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីបើកគណនី Premier។ ម៉ោងធ្វើការគឺចាប់ពីថ្ងៃច័ន្ទ-សុក្រ វេលាម៉ោង ៨៖០០ ដល់ ៤៖០០។
បន្ទាប់មក លោកអ្នកគ្រាន់តែថតរូបភាពនៅសាខាធនាគារ ជីប ម៉ុង ដែលលោកអ្នកអញ្ជើញទៅនោះ ហើយបង្ហោះចូល Facebook ជាសាធារណៈ ដោយភ្ជាប់នឹង hashtag #ChipMongBankBTB ឬ #ChipMongBankSR ឬ #ChipMongBankKPC ជាការស្រេច។
រួសរាន់ឡើង! ពីព្រោះការផ្ដល់ជូនពិសេសនៅតាមសាខាខេត្តនីមួយៗនេះ គឺសម្រាប់តែអតិថិជន ១០០ នាក់ដំបូងប៉ុណ្ណោះ៕