(ក្រុងឡុងដ៍)៖ ជើងខ្លាំង Lewis Hamilton នៅពេលនេះបានឈ្នះពាន F1 ជើងឯកកម្រិតពិភពលោកលើកទី៧ ក្នុងអាជីពពីព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (Turkish Grand Prix 2020) ដោយបានតាមទាន់កំណត់ត្រារបស់លោក Michael Schumacher បន្ទាប់ពីវ៉ាដាច់ការឈ្នះពានរង្វាន់កម្រិតអាជីពចំនួន ៩៤លើក។
បុរសសញ្ជាតិអង់គ្លេស វ័យ ៣៥ឆ្នាំ Hamliton ដែលបើកបរឲ្យក្រុមហ៊ុន Mercedes បានតាមទាន់កំណត់ត្រារបស់បុរសសញ្ជាតិអាល្លឺម៉ង់ Michael Schumacher ដែលបានចូលនិវត្តន៍ទៅហើយនោះទាំងកម្រិតពិភពលោក និងកម្រិតអាជីព នៅពេលដែល Hamliton បានចាប់ផ្តើមឈ្នះពានរង្វាន់ពិភពលោកលើកដំបូងឆ្នាំ២០០៨ ដែលបើកឲ្យក្រុមហ៊ុន McLaren និងបន្តឈ្នះក្នុងឆ្នាំ២០១៤, ២០១៥, ២០១៧, ២០១៨ និងឆ្នាំ២០១៩។
គួររំលឹកផងថា Hamilton បានចាប់ផ្តើមអាជីពប្រណាំងរថយន្ត Formula 1 នៅឆ្នាំ២០០៧ ជាមួយក្រុមប្រណាំង McLaren មុនផ្លាស់មកបើកឲ្យ Mercedes នៅឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ដែលបានឈ្នះពានកម្រិតពិភពលោកបានចំនួន ៦លើក៕