(ភ្នំពេញ)៖ Texas Chicken™ កំពុងតែត្រៀមខ្លួនក្នុងការផ្តល់ជូនលោកអ្នក នូវបទពិសោធន៍ថ្មី ជាមួយនឹងភោជនីយដ្ឋានដែលបំរើសេវាកម្មដ៏រហ័ស ក្នុងវិស័យសាច់មាន់បំពងរួមជាមួយ អាហារដ៏ពិសេស និងឈ្ងុយឆ្ញាញ់ជាច្រើនទៀត របស់ខ្លូនមកកាន់ប្រទេសកម្ពុជា ក្នុងពេល ឆាប់ៗនេះហើយ!

ក្រោយពីភោជនីយដ្ឋានបំរើសេវាកម្ម ក្នុងវិស័យសាច់មាន់បំពងនេះត្រូវបានបង្កើតឡើង យ៉ាងល្អជាង ៦៨ឆ្នាំមកហើយ នៅរដ្ឋតិចសាស Texas Chicken™ បានធ្វើការអភិវឌ្ឍន៍ខ្លួន យ៉ាងខ្លាំងនៅតំបន់អាស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយផ្អែកលើការប្រមូលយកនូវ ទិន្នន័យពីអតិថិជន ដែលគាំទ្រនូវភោជនីយដ្ឋានបំរើសេវាកម្មម្ហូបអាហារដ៏រហ័ស រាប់ពាន់នាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាមេរិក រួមនិងចំណុចខ្លាំងសំខាន់ៗ ដូចជា ការធានាជូននូវគុណភាពម្ហូបអាហាររបស់ខ្លួន និងការច្នៃប្រឌិតប្រកបដោយភាពទាន់ សម័យ បានប្រែក្លាយភាពល្បីល្បាញជាច្រើនឆ្នាំរបស់ Texas Chicken™ ទៅជាម៉ាក យីហោដែល ត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក ហើយបន្តរីកចម្រើន និងពង្រីកទីតាំងបន្ថែមរបស់ខ្លួនជាច្រើនកន្លែងទៀត។

ជាការពិតណាស់ កិច្ចព្រមព្រៀងនាំចូលផ្តាច់មុខ ជាមួយក្រុមហ៊ុន ធី អេច អេហ្វ អេន ប៊ី (TH F&B Co., LTD) នឹងផ្តល់អនុភាពកាន់តែខ្លាំងក្លា ទៅលើប្រតិបត្តិការដែលមានស្រាប់ របស់ TH F&B ដែលជា ក្រុមហ៊ុនមួយមានឈ្មោះល្បីល្បាញ និងជាក្រុមហ៊ុនដែលមាន ជំនាញខាងគ្រប់គ្រង ទៅលើប្រតិបត្តិការផ្នែកម្ហូបអាហារ ដែលសព្វថ្ងៃក្រុមហ៊ុននេះមាន ម៉ាកយីហោធំៗពីអន្តរជាតិចំនួន ៦ រួចមកហើយក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា រាល់សាច់មាន់ទាំងអស់ត្រូវបានឆ្លងកាត់ដំណាក់កាល នៃការប្រលាក់ម្សៅនិងលាយបញ្ចូលគ្រឿងទេសធ្វើឡើងដោយដៃផ្ទាល់ សម្រាប់អតិថិជនដែលចូលចិត្ត ភាពសាមញ្ញ ភាពស្រស់ និង ពោរពេញទៅដោយរសជាតិឈ្ងុយឆ្ងាញ់យ៉ាងពិសេស។

លោក ណម ហាវ ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ធី អេច អេហ្វ អេន ប៊ី (TH F&B Co., LTD) បានថ្លែងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ ជាមួយនិងការនាំមកនូវម៉ាកដ៏មានកេរ្ត៍ឈ្មោះល្បី Texas Chicken™ មកកាន់ប្រទេសកម្ពុជា សាខាដំបូងរបស់យើង នឹងមានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ។ យើងជឿជាក់យ៉ាងមុតមាំថា Texas Chicken™ គឺជាម៉ាកយីហោដ៏ល្បីល្បាញមួយ ដែលមានគុណភាពខ្ពស់ នឹងពាំនាំមកនូវរសជាតិ សាច់មាន់ បំពងដ៏ឈ្ងុយឆ្ងាញ់ ជូនអតិថិជននៅក្នុងប្រទេសកម្ពុជា»

ក្នុងឱកាសបើកដំណើរការរបស់ Texas Chicken Cambodia នាពេលឆាប់ៗនេះក៏មានជា កម្មវិធីពិសេសៗ និងប្រូម៉ូសិនជាច្រើន ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំតាមដាន ព័ត៌មានបន្ថែមនឹងថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ Texas Chicken Cambodia ផ្ទាល់តាមរយៈទំព័រ Facebook ខាងក្រោម៖
https://www.facebook.com/TexasChickenCambodia

ជួបគ្នាឆាប់ៗនេះនៅ Texas Chicken Cambodia!៕