(ប៊ូនូសអែរីស)៖ ខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិអាហ្សង់ទីន Javier Mascherano បានប្រកាសចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយក្នុងវ័យ ៣៦ឆ្នាំដែលជាអតីតកីឡាកររបស់ក្លិបធំៗ អេស្ប៉ាញ FC Barcelona នឹងក្លិបអង់គ្លេស Liverpool FC ក្រោយពីបានវិលត្រលប់ទៅកាន់ទឹកដីកំណើតដោយប្រកបអាជីបចុងក្រោយជាមួយក្លិប Estudiantes នៅប្រទេសអាហង្ស់ទីន។

តាមប្រភពពី BBC អតីតខ្សែបម្រើឆ្នើម Javier Mascherano មុនសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់រូបលោកបានឈ្នះពានរង្វាន់លីគអេស្ប៉ាញ La Liga បានចំនួន ៥ដងនឹងពានរង្វាន់ក្របខណ្ឌអឹរ៉ុប UEFA Champions League ២ដងនឹងពានធំផ្សេងៗមួយចំនួនទៀតមាន UEFA Super Cup និង FIFA Club World Cup ជាក្រុម FC Barcelona ដោយបង្ហាញខ្លួនបាន ៣៣៤ប្រកួត នឹងលេងឲ្យក្រោយក្លិប Liverpool បានចំនួន ១៣៩ប្រកួត។

រំលឹកផងថា Mascherano បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអាហង្ស់ទីន បានចំនួន ១៤៧ប្រកួតរកបាន ៣គ្រាប់ក្នុងនោះធ្លាប់ជាប់ជម្រើសលេង FIFA World Cup 2014 បាន ៤លើកផងដែរដោយ Mascherano បានចាប់ផ្តើមក្លាយជាកីឡាករអាជីបជាមួយក្រុម River Plate កាលឆ្នាំ២០០៣៕