(អៀរឡង់)៖ កីឡាករខ្សែការពារ Matt Doherty និងកីឡាករខ្សែបម្រើស្លាប James McClean របស់ក្រុមជម្រើសជាតិអៀរឡង់ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុសឆ្លង COVID-19, នេះបើតាមការឲ្យដឹងពីសមាគមកីឡាបាល់ទាត់អៀរឡង់ (FAI) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
កាលពីសប្តាហ៍មុន, កីឡាករខ្សែបម្រើ Alan Browne និងកីឡាករខ្សែប្រយុទ្ធ Callum Robinson របស់អៀរឡង់ ក៏ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាន នៃវីរ៉ុសឆ្លងដ៏កាចសាហាវនេះផងដែរ។
គួរជម្រាបថា ក្រុមជម្រើសជាតិអៀរឡង់ ដែលបានចាញ់ក្រុមជម្រើសជាតិវែល ក្នុងលទ្ធផល១ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅនោះ បច្ចុប្បន្ន ឈរនៅលំដាប់ថ្នាក់លេខ៣ នៃពូល B4 ក្នុងក្របខណ្ឌ Nations League ដោយមាន២ពិន្ទុ ពីការប្រកួតចំនួន៥ ហើយនឹងត្រូវជួបជាមួយប៊ុលហ្គារី នៅថ្ងៃពុធ៕