(អាល្លឺម៉ង់)៖ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen នឹងវិនិយោគ ដែលមានទំហំទឹកប្រាក់១ពាន់លានអឺរ៉ូ (១,១៨ពាន់លានដុល្លារអាមេរិក) នៅក្នុងរោងចក្ររបស់ខ្លួន នាប្រទេសស្លូវ៉ាគី ក្នុងនោះ៥០០លានអឺរ៉ូ សម្រាប់ផលិតរថយន្តម៉ូឌែល Passat និង Skoda Superb ជំនាន់ក្រោយ, នេះបើតាមការបញ្ជាក់ពីលោក Oliver Gruenberg ប្រធានក្រុមហ៊ុន VW Slovakia ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ប្រធានបុគ្គលិក ក្រុមហ៊ុន VW Slovakia លោក Sebastian Krapoth បានឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុនផលិតរថយន្ត របស់អាល្លឺម៉ង់មួយនេះ នឹងបង្កើតការងារប្រមាណ២,០០០កន្លែង នៅឆ្នាំក្រោយ។
ឧស្សាហកម្មរថយន្ត ដែលដឹកនាំដោយក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន៣ផ្សេងទៀត គឺជាឆ្អឹងខ្នងដ៏សំខាន់ នៃវិស័យផលិត និងការនាំចេញ របស់អាល្លឺម៉ង់។
លោកប្រធានបុគ្គលិក បានបញ្ជាក់ថា រោងចក្រនៅស្លូវ៉ាគីនេះ ភាគច្រើនផលិតម៉ូដែលចុងក្រោយ ដូចជា Audi Q7 និង Porsche Cayenne ដែលនឹងនាំចេញច្រើនជាង៩៩ភាគរយ នៃផលិតផល៕