(ភ្នំពេញ)៖ បង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយស្ថាបនិកវ័យក្មេងលោក រិទ្ធ ប៊ុនរ័ត្ន មេហ្គាខេធើរីង ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្គត់ផ្គង់ម្ហូបអាហារ និងទទួលរៀបចំកម្មវិធីតូចធំដល់សាជីវកម្មនានាក្នុងប្រទេសកម្ពុជា។
គោលដៅចម្បងនៃការបង្កើតមេហ្គាខេធើរីង គឺដើម្បីធ្វើជាដៃគូសាជីវកម្មដ៏ល្អ ដល់អតិថិជនដោយពង្រឹងផលិតភាព បង្កើនភាព ពេញចិត្ត និងជួយសម្រេចបាននូវការរក្សាបុគ្គលិករបស់ដៃគូ ព្រមទាំងការពារពួកគេពីហានិភ័យទាំងឡាយ ដែលកើតមានតាមរយៈការហូបចុក។
បច្ចុប្បន្ន មេហ្គាខេធើរីងផ្តល់ជូននូវសេវាកម្មធំៗចំនួន៦ រួមមាន៖ សេវាកម្មកង់ទីន (Canteen Catering) សេវាកម្មផ្គត់ផ្គង់អាហារចល័ត (Mobile Catering) សេវាកម្មអាហារ ប្រអប់ (Corporate Food Box) សេវាកម្មរៀបចំអាហារក្នុងកម្មវិធីតូច ធំ និង អាពាហ៍ពិពាហ៍ (Event and Wedding Catering) និងសេវាកម្មអាហារប៊ុហ្វេខ្នាតតូចសម្រាប់បុគ្គលិកការិយាល័យ (Mini Corporate Lunch Buffet)។
មេហ្គាខេធើរីង មានសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ពី ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ HACCP (Hazard Analysis Critical Control Point) ដែលជាប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ទទួលស្គាល់ជាអន្តរជាតិ។ ជោគជ័យដ៏ធំធេងរបស់មេហ្គាខេធើរីងមួយនេះ អាចសម្រេចបានអាស្រ័យលើការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ របស់ក្រុមការងារមេហ្គាខេធើរីង ក្នុងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព។
ពោល ទាំងការចម្អិន និងការរៀបចំទុកដាក់ចំណីអាហារសុទ្ធ តែមានការគិតគូរយ៉ាងម៉ត់ចត់ ពីសំណាក់ក្រុមការងារទៅលើអនាម័យ និងសុវត្ថិភាពនៃការបរិភោគចំណីអាហាររបស់អតិថិជន។ ជារួមការទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ពីសុវត្ថិភាពចំណីអាហាររបស់ HACCP សបញ្ចាក់ឱ្យឃើញថា មេហ្គាខេធើរីង គឺជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារមួយ ដែលលោកអ្នកអាចជឿទុកចិត្តបាន។
សម្រាប់ពត៌មានបន្ថែមអំពីសេវាកម្មរបស់មេហ្គាខេធើរីង សូមចូលទៅកាន់គេហទំព័រ https://www.mega-catering.com/
ទំព័រហ្វេសបុកផេកកម្មវិធីផ្សេងៗ www.facebook.com/megacateringeventandwedding/ ទំព័រហ្វេសបុកផេកកង់ទីន www.facebook.com/megacanteencatering/ ទំនងទូរស័ព្ទលេខ៖ 069 33 55 60/ 099 33 55 60៕